មេបញ្ជាការកំពូលក្រុមហេសប៊ូឡា (Hezbollah) ស្លាប់ក្នុងការផ្ទុះក្នុងក្រុងដាម៉ាស

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៦

ក្រុមលីបង់ស៊ីអ៊ីតនិយាយកាលពីថ្ងៃសុក្រថាមេបញ្ជាការយោធាកំពូលរបស់ក្រុមហេសប៊ូឡា (Hezbollah) លោក Mustafa Badreddine ស្លាប់ក្នុងការផ្ទុះមួយនៅមូលដ្ឋានក្បែរព្រលានយន្តហោះក្រុងដាម៉ាស។ ក្រុមហេសប៊ូឡាមិនទាន់បញ្ជាក់ភ្លាមៗថាអ្នកណាជាអ្នកនៅពីក្រោយការវាយប្រហារនេះទេ ប៉ុន្តែអនុប្រធានក្រុមលោក Sheikh Naim Qassem និយាយថាយើងមានភស្តុតាងច្បាស់លាស់អំពីអ្នកដែលនៅពីក្រោយការវាយប្រហារនេះ ហើយពួកយើងនឹងប្រកាសលទ្ធផលនៃការស៊ើបអង្កេតឆាប់ៗនេះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកជឿថា លោក Badreddine អាយុ៥៥ ជាអ្នកទទួលបន្ទុកប្រតិបត្តិការយោធារបស់ក្រុមហេសប៊ូឡា (Hezbollah) ក្នុងប្រទេសស៊ីរី។ លោកជាមន្ដ្រីជាន់ខ្ពស់បំផុតរបស់ក្រុមហេសប៊ូឡាតាំងពីឆ្នាំ២០០៨ បន្ទាប់ពីបងថ្លៃរបស់គាត់លោក Imad Moughniyah ដែលបម្រើការជាមេបញ្ជាការយោធាត្រូវបានសម្លាប់ដោយសារគ្រាប់បែកក្នុងរថយន្តនៅទីក្រុងដាម៉ាស ដែលក្រុមហេសប៊ូឡាទម្លាក់កំហុសទៅលើប្រទេសអ៊ីស្រាអែល៕

Hezbolla 14-05-16