សហរដ្ឋអាមេរិកព្រួយបារម្ភអំពីក្រុមបូកូហារ៉ាមបញ្ជូនយុទ្ធជនចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាមក្នុងប្រទេសលីប៊ី

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៦

មន្ត្រីអាមេរិកម្នាក់បាននិយាយថាសហរដ្ឋអាមេរិកព្រួយបារម្ភអំពីការចង្អុលបង្ហាញថាក្រុមជីហាដ បូកូ ហារ៉ាម របស់ប្រទេសនីហ្សេរីយ៉ា កំពុងបញ្ជូនអ្នកប្រយុទ្ធដើម្បីចូលរូមជាមួយក្រុមរដ្ឋអ៊ីស្លាមក្នុងប្រទេសលីប៊ី ក្នុងប្រតិបត្តិការដែលបានកើនឡើងរវាងក្រុមទាំងពីរ។ ក្រុមបូកូ ហារ៉ាម ដែលកំពុងបះបោរអស់រយៈពេល ៧ឆ្នាំនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា កាលពីឆ្នាំមុនបានសន្យាពីភក្តីភាពទៅកាន់ក្រុមរដ្ឋអ៊ីស្លាមដែលបានរឹបអូសយកតំបន់ជាច្រើននៅក្នុងប្រទេសលីប៊ី ប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់។ អនុរដ្ឋលេខាធិការ លោក អាតូនី ប្លិកឃិន បាននិយាយខណៈដែលធ្វើដំណើរទៅកាន់ប្រទេសនីហ្សេរីយ៉ាថាអ្វីដែលពួកយើងបានឃើញគឺជារបាយការណ៍នៃកិច្ចសហប្រតិបត្តិការជាច្រើនរវាងក្រុម បូកូ ហារ៉ាម និងក្រុមរដ្ឋអ៊ីស្លាម។ លោកបាននិយាយថាមានការរាយការណ៍ថាអ្នកប្រយុទ្ធក្រុម បូកូ ហារ៉ាម កំពុងទៅកាន់ប្រទេសលីប៊ីដែលជាកន្លែងមានវត្តរបស់ក្រុមរដ្ឋអ៊ីស្លាមដ៏ច្រើននៅក្នុងទីក្រុង សឺតេ ដើម្បីកេងប្រវ័ញ្ចភាពអសន្តិសុខក្នុងប្រទេសនេះ ខណៈដែលរដ្ឋាភិបាល និងក្រុមប្រដាប់អាវុធប្រយុទ្ធដណ្តើមអំណាច។ កាលពីថ្ងៃព្រហស្បតិ៍ក្រុមសកម្មប្រយុទ្ធដែលអះអាងពីភក្តីភាពចំពោះក្រុមរដ្ឋអ៊ីស្លាម និយាយថាពួកគេជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងទីក្រុង មៃឌូហ្គូរី ប្រទេសនីហ្សេរីយ៉ាដែលបណ្តាលអោយមនុស្ស ៥នាក់ស្លាប់៕

Bokoharam 15-05-16