ក្រុមឧទ្ទាមស៊ីរីទប់ទល់នឹងក្រុមរដ្ឋអ៊ីស្លាមនៅភាគខាងជើងទីក្រុងអាល្លីប៉ូ

0

ប្រភពព័ត៌មានពី NRT ចេញផ្សាយថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៦

ភូមិចំនួន២ នៅភាគខាងជើងនៃទីក្រុងអាលី្លប៉ូ ប្រទេសស៊ីរី ដែលយកបានពីក្រុមរដ្ឋអ៊ីស្លាមដោយអ្នកប្រយុទ្ធក្រុមកងពលតូច អាល់ សាហ្វវ៉ា បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងសាហាវដែលអ្នកប្រយុទ្ធក្រុមឧទ្ទាមបានអះអាងនៅក្នុងវីដេអូ។ នៅក្នុងវីដេអូបានបង្ហាញពីសកម្មភាពអ្នកប្រយុទ្ធក្រុមឧទ្ទាមរៀបចំរំសេវ និងកាំភ្លើងម៉ាស៊ីនធុនធ្ងន់នៅពីក្រោយកន្លែងលាក់ខ្លូនឆ្ពោះទៅរកគោលដៅក្រុមរដ្ឋអ៊ីស្លាម និអ្នកក្រុងយ៉ាសើរ នៅក្នុងភូមិយ៉ាមុល និង ភូមិចាហ្ស័រ។ ក្រុមអ្នកអង្កេតសិទ្ធមនុស្សក្នុងប្រទេសស៊ីរីនិយាយថាកងកំលាំងរដ្ឋាភិបាលស៊ីរីបានប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមនៅភាគខាងជើងទីក្រុងអាលី្លប៉ូ ខណៈដែលបទឈប់បាញ់គ្នាបានផុតកំណត់នៅក្នុងទីក្រុងនេះ។ នាពេលថ្មីៗនេះការកើនឡើងនៃការបង្ហូរឈាមនៅទីក្រុងអាលី្លប៉ូ ប៉ះទង្គិចគ្នា ១០សប្តាហ៍ ដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូគាំទ្ររួមគ្នាពីបទឈប់បាញ់គ្នាដើម្បីឲ្យមានកិច្ចចរចាសន្តិភាពដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិក្នុងការកោះប្រជុំនៅទីក្រុងហ្សឺណែវ។ គួរបញ្ជាក់ថាការបញ្ឈប់អរិភាព និងបទឈប់បាញ់ក្នុងតំបន់នេះមិនត្រូវបានរួមបញ្ចូលក្រុមរដ្ឋអ៊ីស្លាម ឬបណ្តាញក្រុមអាល់កៃដាស៊ីរី ឬក្រុមណូស្រាហ្វ្រុននោះទេ៕

Allepo 15-05-16