ប្រភពព័ត៌មានពី Getmeupdates ចេញផ្សាយថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៦
ក្រសួងការពារជាតិអាមេរិកចេញវីដេអូមួយដោយនិយាយថាក្រុមចំរុះបានវាយប្រហារតាមអាកាសលើគោលដៅក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់។ យោងទៅតាមកងកំលាំងរួមបានឲ្យដឹងថាវីដេអូបង្ហាញពីការវាយប្រហារលើស្ថានីយ៍ប្រេងឥន្ធនៈមួយនៅជិតទីក្រុងម៉ូស៊ុល និងកប៉ាល់ដឹកទំនិញមួយនៅលើទន្លេធីគ្រីសនៅជិតទីក្រុងស៊ូលតាន់អាប់ដាឡា ក្នុងប្រទេសអ៊ីរ៉ាក់។ ដោយមានការគាំទ្រពីកំលាំងក្រុមចម្រុះតាមអាកាសដែលដឹកនាំដោយសហរដ្ឋអាមេរិកនៃរដ្ឋលោកខាងលិច និងរដ្ឋអារ៉ាប់ និងដោយយុទ្ធជនប៉េសមេហ្គា ទាហានអ៊ីរ៉ាក់រាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅភាគខាងជើងប្រទេសដែលបានបង្កើតមូលដ្ឋានជាមួយកងកម្លាំងប្រយុទ្ធជនជាតិឃើដ និងសហរដ្ឋអាមេរិកនៅក្នុងទីក្រុងម៉ាមួរ ខណៈដែលទីក្រុងនេះត្រូវបានកំណត់ដើម្បីការចាប់ផ្តើមការវាយលុកទៅលើទីក្រុងម៉ូស៊ុលនាពេលអនាគតដ៏សំខាន់។ គួរបញ្ជាក់ថាក្រុមរដ្ឋអ៊ីស្លាមមិនទទួលបានមូលដ្ឋានយ៉ាងសំខាន់ចាប់តាំងពីក្រុមនេះដណ្តើមយកទីក្រុងរ៉ាម៉ាឌី ប្រទេសអ៊ីរ៉ាក់ រយៈពេលមួយឆ្នាំកន្លងមកនេះ បន្ទាប់មកក្រុមនេះបានចុះចាញ់នៅក្នុងខែធ្នូ ខណៈដែលក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកដែលជួយដោយកំលាំងស៊ើបការណ៍សម្ងាត់។ ក្រុមរដ្ឋអ៊ីស្លាមបានគ្រប់គ្រងទីក្រុងក្នុងប្រទេសអ៊ីរ៉ាក់ និងទីក្រុងរ៉ាកា ក្នុងប្រទេសស៊ីរី និងបានគំរាមកំហែងយ៉ាងខ្លាំងនៅបរទេសដោយបានអះអាងចំពោះការវាយប្រហារដ៏ធំមួយនៅទីក្រុងប៉ារីស ក្នុងខែវិច្ឆិកា និងទីក្រុងព្រុយសែលនៅខែមីនា៕