ប្រទេសចិនថ្កោលទោសលើរបាយការណ៍យោធាអាមេរិកដែលធ្វើឲ្យខូចគោលនយោបាយ និងបំផ្លើសហួសហេតុ

0

ប្រភពព័ត៌មានពី CCTV ចេញផ្សាយថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៦

ក្រសួងការពារជាតិរបស់ប្រទេសចិននិយាយថារបាយការណ៍យោធារបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានធ្វើឲ្យខូចទ្រង់ទ្រាយគោលនយោបាយរបស់ចិន និងបំផ្លើសហួសហេតុពីការគំរាមកំហែងរបស់ចិន។ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក យ៉ាង យូជុន និយាយក្នុងសន្និសិទកាសែតថាកំណែទំរង់យោធារបស់ចិនមានបំណងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ហើយគម្រោងសាងសង់នៅលើកោះណានសាគឺសម្រាប់ការការពារជាតិ និងជាគោលបំណងស៊ីវិលតែប៉ុណ្ណោះ។ អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា សហរដ្ឋអាមេរិកសង្ស័យពីសកម្មភាពស្របច្បាប់របស់ប្រទេសចិន និងបានពង្រឹងវត្តមានយោធារបស់ខ្លួននៅលើសមុទ្រចិនខាងត្បូងឥតឈប់ឈរ។ លោកបន្ថែមថាសហរដ្ឋអាមេរិកគួរតែបញ្ឈប់សកម្មភាពបែបនេះ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងចិន និងអាមេរិក ព្រមទាំងទទួលយកសកម្មភាពជាក់ស្តែងដើម្បីលើកកម្ពស់ការអភិវឌ្ឍល្អ និងមានស្ថិរភាពទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរ៕

China 16-05-16