ប្រទេសមហាអំណាចពិភពលោកពិចារណាទៅលើការបំពាក់អាវុធដល់រដ្ឋាភិបាលលីប៊ីដើម្បីប្រឆាំងនឹង ISIS

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៦

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិយាយថាពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីលើកយកបញ្ហាជួញដូរអាវុធ និងការផ្គត់ផ្គង់អាវុធទៅអោយរដ្ឋាភិបាលលីប៊ីដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ ការសម្រេចចិត្តនេះបានចែងក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការមួយក្នុងកិច្ចពិភាក្សាក្នុងទីក្រុង Vienna ដែលចុះហត្ថលេខាដោយសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអចិន្ត្រៃយ៍ទាំង ៥ប្រទេសរួមមាន អាមេរិក រុស្ស៊ី បារាំង អង់គ្លេស និងចិន ព្រមទាំងតំណាងប្រទេសជាង ១៥ផ្សេងទៀតដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះ។ ព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីលីប៊ី លោក Fayez Sarraj អំពាវនាវឱ្យលុបចោលទណ្ឌកម្មអាវុធដើម្បីគាំទ្រដល់កងទ័ពជាតិកាលពីថ្ងៃចន្ទ៕

Libya 17-05-16