មនុស្ស ៧០នាក់ស្លាប់ និងប្រមាណ ១០០នាក់ទៀតរងរបួសក្នុងការវាយប្រហារគ្រាប់បែកបីដងក្នុងទីក្រុងបាដាដ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មនុស្ស ៧២នាក់ត្រូវបានសម្លាប់ក្នុងទីក្រុងបាដាដ ខណៈដែលគ្រាប់បែកចំនួន ៣គ្រាប់ផ្ទុះឡើងកាលពីថ្ងៃអង្គារ នេះបើយោងតាមសំដីប៉ូលិស និងប្រភពពីមន្ទីរពេទ្យដែលដកស្រង់ដោយ Reuters និង AP។ ការផ្ទុះនេះបានបង្កផលប៉ះពាល់ដល់តំបន់នៅភាគខាងជើង និងខាងត្បូងនៃរដ្ឋធានីអ៊ីរ៉ាក់ព្រមទាំងស្រុក និងទីក្រុង Sadr ផងដែរ។ ការផ្ទុះ ៣ដងនេះមិនជាប់ទាក់ទងនឹងការវាយប្រហារនៅតំបន់ផ្សេងគ្នានៃទីក្រុងបាដាដទេ។ ការផ្ទុះធ្ងន់ធ្ងរបំផុតបានវាយប្រហារក្នុងស្រុកមួយនៅភាគខាងជើងនៃទីក្រុងបាដាដដោយសម្លាប់មនុស្ស ៣៨នាក់ និងយ៉ាងហោចណាស់ ៧០នាក់ផ្សេងទៀតរងរបួស។ អ្នកនាំពាក្យបញ្ជាការប្រតិបត្តិការក្រុងបាដាដប្រាប់ទូរទស្សន៍រដ្ឋថាអ្នកវាយប្រហារនៅក្នុងស្រុក Al-Shaab ដែលស្ថិតនៅភាគខាងជើងនៃទីក្រុងបាដាដ បានធ្វើអត្តឃាតដោយបំផ្ទុះអាវកាក់ដែលភ្ជាប់ជាមួយគ្រាប់បែក។ បើតាមការស៊ើបអង្កេតដំបូងអះអាងថាអ្នកវាយប្រហារជាស្ត្រីក្នុងការបំផ្ទុះ ២លើកដែលវាយប្រហារតំបន់ស៊ីអ៊ីត។ ក្រុមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) បានឱ្យដឹងថាវាជាការទទួលខុសត្រូវចំពោះការវាយប្រហារអត្តឃាត។ ប៉ុន្មានម៉ោងក្រោយមក Reuters ដកស្រង់សម្តីមន្រ្តីអ៊ីរ៉ាក់ បានឲ្យដឹងថាការវាយប្រហារដោយរថយន្តបានកំទេចទីផ្សារក្នុងទីក្រុង Sadr ស៊ីអ៊ីត សម្លាប់មនុស្ស ២៨នាក់ និងរបួស ៥៧នាក់ ហើយចំនួនអ្នកស្លាប់សរុបនៅក្នុងរដ្ឋធានីនេះបានកើនឡើងយ៉ាងហោចណាស់ ៧២នាក់ ខណៈដែលមនុស្សប្រមាណ ១៤០នាក់ទៀតបានរងរបួស៕

Baghdad 18-05-16