បំផ្ទុះគ្រាប់បែកសម្លាប់ទាហានអ៊ីរ៉ាក់ ៩នាក់អំឡុងពេលវាយឆ្មក់នៅភាគខាងត្បូងទីក្រុងបាដាដ

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៦

យោងតាមប្រភពព័ត៌មានពីកងទ័ពឲ្យដឹងថាទាហានអ៊ីរ៉ាក់ ៩នាក់ស្លាប់ និង៩នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃពុធខណៈដែលផ្ទះមានផ្ទុកគ្រឿងផ្ទុះមួយកន្លែងបានផ្ទុះឡើងនៅភាគខាងត្បូងទីក្រុងបាដាដក្នុងពេលការវាយឆ្មក់របស់ពួកសកម្មប្រយុទ្ធដែលសង្ស័យថាជាក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS។ ប្រភពបន្តថាក្រុមកងទ័ពកំពុងឆ្លើយតបទៅនឹងការស៊ើបការណ៍សម្ងាត់អំពីកិច្ចប្រជុំនៃមេដឹកនាំក្រុមសកម្មប្រយុទ្ធដែលធ្វើឡើងនៅផ្ទះមួយកន្លែងក្នុង Latifiya ចម្ងាយ ៤០គីឡូម៉ែត្រ (២៥ ម៉ាយល៍) ភាគខាងត្បូងនៃរដ្ឋធានី។ គួរបញ្ជាក់ផងដែរថាមានមនុស្សប្រមាណជាង ១៧០នាក់ស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកដែលអះអាងធ្វើឡើងដោយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នៅជុំវិញទីក្រុងបាដាដក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រាប់បញ្ជូលទាំងមនុស្ស ៧៧នាក់ក្នុងការវាយប្រហារ ៣លើកកាលពីថ្ងៃអង្គារនេះ៕

Bomb baghdad 19-05-16