ប្រភពព័ត៌មានពី NRT ចេញផ្សាយថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៦
កម្លាំងជីវពលនៃបព្វជិតសាសនានិកាយស៊ីអ៊ីតដែលមានឥទ្ធិពល អាល់ សាដ សារ៉ាយ៉ា អាល់ សាឡាម ត្រូវបានដាក់ពង្រាយសារជាថ្មី នៅក្នុងទីក្រុងបាដាដ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែក។ បុព្វជិតសាសនានិកាយស៊ីអ៊ីតរូបនេះបញ្ជារឲ្យកំលាំងប្រដាប់អាវុធរបស់លោក ដលទ័ពចេញពីផ្លូវធ្វើដំណើររបស់ស្រុកមួយក្នុងទីក្រុងបាដាដដែលវាយប្រហារដោយគ្រាប់បែក ដែលអះអាងទទួលខុសត្រូវដោយក្រុមរដ្ឋអ៊ីស្លាម។ កងពលតូចសន្តិភាពដាក់ពង្រាយកម្លាំងជីវពលរាប់រយនាក់នៅក្នុងទីក្រុង Sadr និងតំបន់ដែលមានប្រជាជនស៊ីអ៊ីតច្រើនរស់នៅចំនួន៥ផ្សេងទៀត បន្ទាប់ពីទីក្រុង Sadr ចោទប្រកាន់រដ្ឋាភិបាលថាបានបរាជ័យក្នុងការការពារការវាយប្រហារដោយក្រុមនិកាយស៊ុននី។ គួរបញ្ជាក់ថាយ៉ាងហោចណាស់មនុស្ស ៧៧នាក់ត្រូវសំលាប់ និង១៤០នាក់ផ្សេងទៀតរងរបួសដោយការទំលាក់គ្រាប់បែក ៣លើកក្នុងទីក្រុងបាដាដ។ បន្ទាប់ពីមានហេតុការណ៍នេះ កើតឡើងក្រុមកងកំលាំងដែលដាក់ពង្រាយនៅតាមដងផ្លូវដើម្បីឆែកឆេរអ្នកថ្មើរជើងគ្រប់គ្នា ត្រួតពិនិត្យរថយន្ត និងគ្រប់គ្រងចរាចរណ៍ ប៉ុន្តែមិនបានរកឃើញអាវុធណាមួយនោះទេ៕