យន្តហោះដឹកអ្នកដំណើរអេហ្ស៊ីបអាចធ្លាក់ដោយសារការវាយប្រហារភេរវកម្ម

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៦

ការវាយប្រហារភេរវកម្មអាចជាមូលហេតុចំបងក្នុងការធ្លាក់យន្តហោះអេហ្ស៊ីប Aleksandr Bortnikov នេះបើយោងតាមប្រសាសន៍របស់លោកប្រធានអង្គភាពសុវត្ថិភាពសេវាកម្ម (FSB) បានលើកឡើង។ គ្រោះអាក្រក់ថ្ងៃនេះមានឧបត្តិហេតុជាមួយយន្តហោះអេហ្ស៊ីប។ មើលទៅវាជាការវាយប្រហារភេរវកម្ម ដែលការធ្លាក់នេះបានសម្លាប់អ្នកដំណើរចំនួន ៦៦នាក់ មកពី១២ប្រទេសផ្សេងគ្នា យោងតាមសារព័ត៌មាន TASS ដកស្រង់ពី Bortnikov។ ប្រធានអង្គភាព FSB បានជំរុញឲ្យផ្នែកដែលជាប់ពាក់ព័ន្ធទាំងអស់រួមទាំងដៃគូរក្នុងអឺរ៉ុប ចូលរួមកំណត់មនុស្សដែលពាក់ព័ន្ធធ្វើសកម្មភាពយ៉ាងសាហាវនេះ។ លោក Sherif Fathy អ្នកគ្រប់គ្រងក្រសួងអាកាសចរអេហ្ស៊ីបប្រាប់ទៅកាន់អ្នកការសែតថាការធ្លាក់យន្តហោះនេះគឺទំនងជាមានការវាប្រហារពីក្រុមភេរវករច្រើនជាងមូលហេតុខុសបច្ចេកទេស។ លោកនិយាយ “ប្រសិនបើអ្នកវិភាគស្ថានភាពនេះឲ្យបានហ្មត់ចត់នោះប្រហែលជាកត្តាវាយប្រហារភេរវកម្មច្រើនជាងកត្តាបញ្ហាបច្ចេកទេស”។ យន្តហោះអេហ្ស៊ីបបានហោះហើរពីទីក្រុងបារីសទៅកាន់ទីក្រុង Cairo ប្រទេសអហ្ស៊ីប បានបាត់កាលនៅថ្ងៃព្រហស្បតិ៍ដោយមានអ្នកដំណើរចំនួន ៥៦នាក់ និងក្រុមការងារសេវាកម្មចំនួន ១០នាក់។ ខណៈដែលមានការរុករក និងដំណើរការសង្គ្រោះកំពុងចាត់ចែង អាជ្ញាធរ និងអ្នកជំនាញនិយាយថាវិធានការណ៍កំណត់ផ្សេងៗអាចធ្វើឡើងរួមទាំងអំពើរភេរវកម្មផងដែរ។ យន្តហោះអេហ្ស៊ីបបានផ្សព្វផ្សាយព័ត៌មានអំពីអត្តសញ្ញាណរបស់អ្នកដំណើរទាំង ៥៦នាក់។ ក្នុងនោះមានសញ្ជាតិអេហ្ស៊ីបចំនួន ៣០នាក់ បារាំង ១៥នាក់ អ៊ីរ៉ាក់ ០២នាក់ និង ០៩នាក់ផ្សេងទៀតមកពី UK, Belgium, Kuwait, Saudi Arabia, Sudan, Chad, Portugal, Algeria និង Canada៕

Egypt Air 20-05-16