ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៦
ប្រភពព័ត៌មានពីក្រសួងការពារជាតិបានឱ្យដឹងថាមានមនុស្ស ៦នាក់ស្លាប់កាលពីថ្ងៃសុក្រនៅក្នុងភូមិមួយភាគខាងត្បូងប្រទេសនីហ្សេរីយ៉ាក្នុងការវាយប្រហារដែលសង្ស័យថាធ្វើឡើងដោយពួកសកម្មប្រយុទ្ធបូកូហារ៉ាម។ ក្រសួងបន្តថាជនរងគ្រោះទាំង ៦នាក់ត្រូវស្លាប់ដោយសារគ្រាប់កាំភ្លើង និងត្រូវដុតទាំងរស់។ មានមនុស្ស ៧នាក់ផ្សេងទៀតក៏ត្រូវបានរងរបួសក្នុងការវាយប្រហារនេះ និងត្រូវបានជម្លៀសចេញ។ ក្រសួងនិយាយថាពួកសកម្មប្រយុទ្ធបានដុតបំផ្លាញផ្ទះប្រមាណជា ១០ផ្ទះ ដុតផ្សារ និងលួចយាន្តជំនិះ ២គ្រឿងផងដែរ។ គ្រូបង្រៀនម្នាក់នៅក្រុង Bosso ចម្ងាយ ៤គីឡូម៉ែត្រ (២,៥ ម៉ាយ) ពីក្រុង Yebi និយាយថាពួកសកម្មប្រយុទ្ឋដែលបើកការវាយប្រហារនេះជាក្រុមបុរសវ័យក្មេងដែលធ្វើដំណើរដោយថ្មើរជើង ជិះសេះ និងជិះអូដ្ឋ។ លោក Mamadou Bako ចៅហ្វាយក្រុង Bosso និយាយថាចំនួនអ្នកស្លាប់អាចកើនឡើងដោយសារតែកងកម្លាំងសន្ដិសុខកំពុងស្វែងរកមនុស្សដែលបាត់ខ្លួននៅក្នុងគំនរបាក់បែកនៃផ្ទះដែលបានដុតនោះ៕