“អត់ទោសឲ្យក្រុម ISIS ផង”៖ សំណូមពរមុនពេលស្លាប់របស់ក្មេងស្រីម្នាក់បន្ទាប់ពីនាងត្រូវបានដុតទាំងរស់ដោយពួកសកម្មប្រយុទ្ធ

0

ប្រភពព័ត៌មានពី Independent ចេញផ្សាយថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៦

ក្មេងស្រីគ្រីស្ទានអាយុ ១២ឆ្នាំម្នាក់ដែលត្រូវដុតសម្លាប់ទាំងរស់ក្នុងផ្ទះរបស់នាងដោយក្រុម ISIS បានសំណូមពរឲ្យក្រុមគ្រួសាររបស់នាងអត់ទោសឱ្យពួក ISIS ពេលដង្ហើមចុងក្រោយរបស់នាង។ ម្ដាយរបស់ក្មេងស្រីបានរៀបរាប់អំពីរបៀបដែលពួកយុទ្ធជនជីហាដដុតផ្ទះរបស់គាត់នៅក្នុងទីក្រុង Mosul ភាគខាងជើងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីពួកគេមិនបានបង់ពន្ធសាសនាតាមវេលាកំណត់។ ពន្ធនេះត្រូវគេស្គាល់ថា Jaziya ដែលត្រូវបានដាក់មកលើប្រជាជនដែលមិនកាន់សាសានម៉ូស្លីមទាំងអស់នៅក្នុងទឹកដីដែលកាន់កាប់ដោយក្រុម ISIS។ ម្តាយដែលសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថាយុទ្ឋជនក្រុម ISIS បានមកដល់មាត់ទ្វារផ្ទះរបស់គាត់ ហើយនិយាយថាអ្នកមានជំរើស ២៖ ទី១ អ្នកត្រូវចាកចេញ ទី២ អ្នកត្រូវបង់ពន្ឋ Jaziya។ ស្ត្រីជាម្តាយបានប្រាប់ពួកគេថានាងនឹងបង់ប្រាក់នោះ ប៉ុន្តែស្នើរសុំពេលបន្តិច ខណៈដែលកូនស្រីរបស់នាងកំពុងងូតទឹក។ យុទ្ឋជនជីហាដបដិសេធមិនរង់ចាំព្រមទាំងចាប់ផ្តើមដុតផ្ទះនោះភ្លាម។ ម្តាយ និងកូនស្រីព្យាយាមរត់ចេញពីផ្ទះនោះ ប៉ុន្តែក្មេងស្រីត្រូវរងរបួសធ្ងន់ និងបញ្ជូនទៅកាន់មន្ទីពេទ្យ ហើយសម្តីចុងក្រោយដែលនាងនិយាយទៅកាន់ម្តាយរបស់នាងគឺសំណូមពរឲ្យមា្តយរបស់នាងលើកលែងទោសឲ្យក្រុម ISIS ផង៕

ISIS Burnt 21-05-16