យ៉ាងហោចណាស់មានមនុស្ស ៨២ នាក់ស្លាប់នៅក្នុងប្រទេសស្រីលង្កាខណៈដែលប្រទេសនេះទទួលរងនូវគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់បំផុតដែលមិនធ្លាប់មានក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមក។
អត្រានៃចំនួនអ្នកស្លាប់ត្រូវគេរំពឹងទុកថានឹងអាចកើនឡើងយោងតាមការបាត់ខ្លួនរបស់មនុស្ស។ ប្រទេសស្រីលង្កាបានសុំជំនួយជាបន្ទាន់ទាក់ទងទៅនឹងគ្រោះមហន្តរាយនេះ ដែលបណ្តាលឱ្យមនុស្ស ៥០០,០០០ នាក់ជម្លៀសចេញពីផ្ទះរបស់ពួកគេ។ ជំនួយពីបរទេសបានមកដល់ប្រទេសនេះកាលពីថ្ងៃសៅរ៍ ដោយមានយន្តហោះកងទ័ពអាកាសប្រទេសឥណ្ឌានាំយកគ្រឿងផ្គត់ផ្គង់ទៅកាន់រដ្ឋធានីកូឡុំបូ ហើយនាវាកងទ័ពជើងទឹកឥណ្ឌា ២ ទៀតបានចូលចតនៅទីក្រុងធំបំផុតរបស់ប្រទេសស្រីលង្កាផងដែរ។ លោកប្រធានាធិបតី Maithripala Sirisena បានជំរុញឱ្យប្រជាជនគ្រប់ទិសទីផ្តល់នូវទីជំរក និងការបរិច្ចាគជាទឹកប្រាក់ ឬស្បៀងអាហារទៅកាន់ជងរងគ្រោះទាំងនេះ ជាពិសេសជំនួយពីបណ្តាលប្រទេសអន្តរជាតិ។