រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី លោក សឺហ្គី សូហ្គូ បាននិយាយថា ប្រទេសរុស្សីបានស្នើរ ទៅកាន់ ក្រុមចំរុះដឹកនាំដោយអាមេរិក ថាប្រទេសរុស្សីបានរៀបចំការវាយប្រហារតាមអាកាសរួម លើក្រុមឧទ្ទាម រួមទាំងក្រុម នូស្រា ហ្រ្វុន ដែលមិនគោរពបទឈប់បាញ់ ចាប់តាំងពីថ្ងៃទី ២៥ ខែឧសភា ។ សកម្មភាពបែបនេះ ត្រូវបានសំរបសំរួលជាមួយរដ្ឋាភិបាលស៊ីរី ខណះដែលលោកសឺហ្គី សូហ្គូ បានប្រាប់កិច្ចប្រជុំក្រសួងការពារជាតិ ថា ទីក្រុងម៉ូស្គូ រក្សាសិទ្ធិក្នុងការរៀបចំការវាយប្រហារដោយ ឯកតោភាគី។ ទីក្រុងវ៉ាស៊ីនតោន បានបដិសេធយ៉ាងម៉ឺងម៉ាត់ ដើម្បីចូលរួមនៅក្នុងប្រតិបត្តិការណាមួយ ដែលត្រូវបានសំរបសំរួល ជាមួយរដ្ឋាភិបាលស៊ីរី ខណះដែលមានករណីជាមួយនឹងយុទ្ធនាការរបស់ប្រទេសរុស្ស៊ី នៃការវាយប្រហារតាមអាកាស ដែលបានចាប់ផ្ដើមកាលពីខែ កញ្ញា ឆ្នាំមុន ។ លោក សូហ្គូ បាននិយាយថា ការ វាយប្រហារតាមផ្លូវអាកាសរួមគ្នានេះ គួរតែកំណត់ គោលដៅ ជាក្បួនរថយន្តដឹកអាវុធ និងគ្រាប់រំសេវ ចូលទៅក្នុងប្រទេសស៊ីរី ឆ្លងកាត់ពីប្រទេសតួកគី។ ខណះដែលប្រទេសរុស្សី គាំទ្ររដ្ឋាភិបាលប្រធានាធិបតី បាសា អាល់ អាសាដ សហរដ្ឋអាមេរិក រូមជាមួយសម្ព័ន្ធរបស់ខ្លូននៅក្នុងប្រទេសលោកខាងលិច និងឈូងសមុទ្រ គាំទ្រក្រុមឧទ្ទាមព្យាយាម ទំលាក់ប្រធានាធិបតីរូបនេះ។ ទោះបីជាយ៉ាង ភាគីទាំងពីរ បានប្រឆាំងនឹងក្រុមអាល់កៃដា ដែលជាប់ ពាក់ព័ន្ធនឹងក្រុម នូស្រា ហ្វ្រុន ដែលមិនបានរួមបញ្ចួលនៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបរាជ័យក្នុងការការពារការរាលដាលអំពើហិង្សា។