ក្រុមហេប៊ុលឡា ប្រទេសលីបង់ សន្យាថានឹងបង្កើនវត្តមានខ្លាំងជាងមុន ក្នុងប្រទេសស៊ីរី

0

ក្រុមហេប៊ូឡា របស់ក្រុមសាសនាឥស្លាមនិកាយ ស៊ីអិត លីបង់ បានសន្យាថានឹងពង្រឹង វត្តមានរ​បស់ខ្លូន នៅក្នុងប្រទេសស៊ីរី និងបញ្ជូនមេដឹកនាំជាច្រើនទៀត ទៅក្នុងជំលោះនេះ រយះពេលជាង មួយសប្តាហ៍ បន្ទាប់ពីមេបញ្ជាការយោធាកំពូលរបស់ខ្លួន នៅក្នុងប្រទេសនេះ ត្រូវបានសំលាប់នៅជិត ទីក្រុងដាម៉ាស។ ការស្លាប់របស់លោក មូស្តាហ្វា បាដ្រេឌីន ដែលក្រុមហេប៊ូឡា បាននិយាយថា​ត្រូវបានសំលាប់ ដោយការបាញ់គ្រាប់ផ្លោង ពីក្រុមឧទ្ទាមឥស្លាមស៊ុននី គឺជាការភ្ញាក់ផ្អើលជា​ខ្លាំង​សំរាប់មេដឹកនាំរបស់ ក្រុមដែលគាំទ្រដោយអ៊ីរ៉ាក់ និងជាច្រើនបាត់បង់ចុងក្រោយ នៃឥស្សរជន​សាសនា នៅក្នុងប្រទេស ស៊ីរី។ ក្រុមហេប៊ូឡា គឺជាក្រុមយោធា និងនយោបាយ ដ៏មានអំណាចបំផុត​របស់ប្រទេសលីបង់ បានផ្តល់ ការគាំទ្រដ៏សំខាន់ ទៅកាន់ទាហានស៊ីរី រួមជាមួយកងកំលាំងអ៊ីរ៉ង់ និងកងកំលាំងអាកាសរុស្សី ហើយក្រុមនេះ បានបាត់បង់អ្នកប្រយុទ្ធប្រហែល ១២០០នាក់ នៅក្នុង​ជំលោះ ៥ឆ្នាំរបស់ប្រទេសស៊ីរី។ មេដឹកនាំក្រុមហេប៊ូឡា លោក ហាសាម ណាស្រាឡា បាននិយាយថា ឈាមស្រស់ដែលបាន ស្រក់ នឹងនាំអោយពួកយើង អោយមានវត្តមានខ្លាំងជាងមុខ នៅក្នុងប្រទេស​ស៊ីរី ដោយសារពួកយើង ជឿជាក់ថា ​ពួកយើងនឹងទទួលបានជ័យជំនះ ហើយពួកយើងនឹងបន្ត​នៅក្នុង​ប្រទេសស៊ីរីខ្លាំងជាងមុន។ គួរបញ្ជាក់ថា កងកំលាំងរដ្ឋាភិ​បាលស៊ីរី និង អ្នកប្រយុទ្ធក្រុមហេប៊ូឡា ​បានរឹបអូសយក ទឹកដី ពីក្រុមបះបោរវិញជាច្រើនកន្លែង នៅក្នុងប្រទេសស៊ីរី។

Lebanon's Hezbollah vows stronger presence in Syria