ក្រុមរដ្ឋឥស្លាមអំពាវនាវសំរាប់ការវាយប្រហារលើប្រទេសលោកខាងលិច កំឡុងពេលបុណ្យរ៉ាម៉ាដាន

0

នៅក្នុងសារមួយជាក់ស្តែងមកពីអ្នកនាំក្រុមរដ្ឋឥស្លាម បានអំពាវនាវអោយអ្នកដើរតាម ចាប់ផ្តើម​ការវាយប្រហារលើសហរដ្ឋអាមេរិក និងអឺរ៉ុប កំឡុងពេលពិធីបុណ្យអ៊ីស្លាម រ៉ាម៉ាដាន ដែលនឹង ចាប់ផ្តើមនៅដើមខែមិថុនា។ នៅក្នុងសារនេះ បាននិយាយដោយមានការស្នើរសុំអោយ​មានការវាយ​ប្រហារលើគោលដៅ យោធា និងជនស៊ីវិល ថា ពិធីបុណ្យរ៉ាម៉ាដា កំពុងមកដល់ ដែលជាពេលវេលា​នៃការវាយប្រហារ គឺជាពេលដែលមានការប្រុងប្រយ័ត្ន និងមានការរៀបចំ ។ ដូច្នេះព្រះនឹង​ធ្វើអោយ​មាន​គ្រោះមហន្តរាយ ទៅលើអ្នកមិនជឿគ្រប់ទីកន្លែង ជាពិសេស នៅក្នុងទ្វីបអឺរ៉ុប និងអាមេរិក។ ភាពត្រឹមត្រូវនៃសារវីដេអូនេះ ជាក់ស្តែងបានបង្ហាញថា បានមកពី អ្នកនាំពាក្យឈ្មោះ អាប៊ូ មូហាម៉ាដ ដែលបានចែកចាយនៅលើគណនីយបណ្តាញសង្គមធ្វីសធ័រ ដែលជាធម្មតា​បានចេញផ្សាយ​សេចក្តី ថ្លែងការណ៍របស់ក្រុមរដ្ឋឥស្លាម។ គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធនេះ ​ ដែលស្វែងរកការបង្កើតរដ្ឋ មួយ នៅទូទាំងតំបន់មជ្ឈឹមបូព៌ា និងតំបន់ផ្សេងទៀត បានអះអាងថាការវាយ​ប្រហារ​ជាច្រើន រយះពេលជាងមួយឆ្នាំកន្លងម​កនេះ លើប្រជាជនស៊ីវិល នៅប្រទេសបារាំង, បែលហ្ស៊ិក និងសហរដ្ឋអាមេរិក។

Islamic State calls for attacks on the West during Ramadan