ប្រទេសអ៊ីរ៉ាក់ យកទីក្រុងភាគខាងលិច រ៉ុតប ពីក្រុមរដ្ឋឥស្លាមមកវិញ

0

យោធាអ៊ីរ៉ាក់ បាននិយាយថា ខ្លូនបានយកទីក្រុងភាគខាងលិចដាច់ស្រយាល រ៉ុតបា ពីក្រុមរដ្ឋឥស្លាម មកវិញ។ ទាហានបានចាប់ផ្តើមប្រតិបត្តិការ កាលពីសប្តាហ៍មុន ដើម្បីកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់របស់ក្រុម សកម្មប្រយុទ្ធនេះ ឆ្ពោះទៅកាន់ជិតប្រទេសស៊ីរី។ មេបញ្ជាការប្រតិបត្តិការរួមរបស់យោធា បាន និយាយ នៅក្នុងសេចក្តីថ្លែងការណ៍ថា ទីក្រុងនេះ មានចំងាត ៣៦០គីឡូម៉ែត្រ ពីទីក្រុងបាដាដ ត្រូវបានរំដោះ ទាំងស្រុង ហើយកងកំលាំងអ៊ីរ៉ង់ បានលើកទង់ជាតិឡើង ពីលើអាគារមួយចំនួន គួរបញ្ជាក់ថា យោធាបានបណ្តេញក្រុមសកម្មប្រយុទ្ធចេញ ពីតំបន់ជាច្រើន នៅទឹកដីភាគខាង​ជើង និងភាគខាងលិច ដែលបានរឹបអូសយក នៅក្នុងឆ្នាំ​២០១៤ ។ ប៉ុន្តែក្រុមនេះ នៅតែគ្រប់គ្រងតំបន់ ជាច្រើន និងទីក្រុងសំខាន់ៗ ដូចជាទីក្រុង ម៉ូស៊ុល ដែលអាជ្ញាធរអ៊ីរ៉ាក់ បានសន្យាថានឹងយកមកវិញ នៅក្នុងឆ្នាំនេះ នៅក្នុងផ្នែកនៃយុទ្ធសាស្ត្រ ដែលគាំទ្រដោយអាមេរិក ដើម្បីកំចាត់ក្រុមនេះ។ លើសពី នេះ ទីក្រុង រ៉ុតបា ត្រូវបានចាត់ទុកថាជាតំបន់គាំទ្រសំខាន់មួយ ដែលក្រុមរដ្ឋឥស្លាម បានប្រើប្រាស់ ដើម្បីរៀបចំប្រតិបត្តិការចូលក្នុងតំបន់នេះ នៅភាគខាងជើង និងភាគខាងកើត។ ទន្ទឹមនឹង កងកំលាំង ប្រឆាំងភេរវកម្ម គាំទ្រដោយការវាយប្រហារតាមអាកាសក្រុមចំរុះដឹកនាំដោយអាមេរិក បានចូលក្នុង ទីក្រុង ភាគខាងត្បូង និងគ្រប់គ្រងស្រុក អាល់ អ៊ីនធីសា ផងដែរ។

Iraq_says_it_retakes_western_town