នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់និយាយថា ក្រុមរដ្ឋឥស្លាមចាប់ផ្តើមដួលរលំ នៅក្នុងទីក្រុង ហា្វលូចា

0

នាយករដ្ឋមន្រ្តីលោក ហៃដ័រ អាល់ អាបាឌី បាននិយាយថា ក្រុមរដ្ឋឥស្លាម នៅក្នុងទីក្រុង ហ្វាលូចា ប្រទេសអ៊ីរ៉ាក់ បានចាប់ផ្តើមដួលរលំ ។ កងកំលាំងរដ្ឋាភិបាល បានទំលាក់គ្រាប់បែកនៅកណ្តាលស្រុក នៃទីក្រុងនេះ នៅក្នុងការវាយលុក ដើម្បីយកតំបន់ដែលត្រូវបានកាន់កាប់​ដោយក្រុមជីហាដ​អស់រយះពេល​ជាយូរ នៅភាគខាងលិចទីក្រុង បាដាដ។ មន្ត្រីក្នុងទីក្រុងបាននិយាយថា កងទ័ពអ៊ីរ៉ាក់ បានទៅដល់ ភាគខាងជើងជាយទីក្រុង ហ្គាម៉ា ដើម្បីបោសសំអាតក្រុមសកម្មប្រយុទ្ធ មុនពេលងាកទៅយកចិត្តទុកដាក់ ទៅកាន់មជ្ឈមណ្ឌលទីក្រុង។ លោក អាបាឌី បាននិយាយកំឡុងពេលទស្សនកិច្ចទៅ​កាន់មជ្ឈមណ្ឌល​មេបញ្ជាការ​យោធាថា នេះគឺជា សម្មិទ្ធិផលដ៏ធំមួយ ដែលយើងបានធ្វើ ​ដោយសារសត្រូវរបស់យើង បានចាប់ផ្តើមដួលរលំ ហើយកងកំលាំងរបស់យើង កំពុងស្វែងរកកន្លែងលាក់ខ្លួនរបស់ក្រុមនេះបន្តទៀត។​លោកនាយករដ្ឋមន្រ្តីបានឱ្យដឹងថា ការវាយលុកនេះត្រូវបានគ្រោងទុក ជាងពីរខែកន្លង​មកហើយ​ប៉ុន្តែត្រូវបានពន្យារពេល ដោយសារតែមានវិបត្តិនយោបាយនានា និងបញ្ហាសន្តិសុខ។ គួរបញ្ជាក់ថា ទីក្រុងហ្វាលូចា ជាកន្លែងរបស់ក្រុមជីហាដស៊ុននី អស់រយះពេលជាយូរ មានចំងាយ50 គីឡូម៉ែត្រ​ឲ ពីទីក្រុងបាដាដ ជាទីក្រុងដំបូងគេ ដែលបានធ្លាក់ដល់ក្រុមរដ្ឋអ៊ីស្លាម នៅក្នុងខែមករាឆ្នាំ 201​​4 ។

Islamic_State_'has_started_to