ការបំផ្ទុះគ្រាប់បែកអត្តឃាតក្រុមរដ្ឋឥស្លាម សំលាប់ទាហាន៤០នាក់ នៅក្នុងប្រទេសយេមែន

0

ប្រភពព័ត៌មានពីមន្ត្រីសន្តិសុខ បានអោយដឹងថា ការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តមួយ ដែលអះអាង​ដោយក្រុមរដ្ឋឥស្លាម បានសំលាប់ទាហានជ្រើសរើសថ្មីយ៉ាងហោចណាស់ ៤០នាក់ និង ៦០នាក់ផ្សេងទៀត​បានរងរបួស ដែលជាការវាយប្រហារដ៏អាក្រក់បំផុត លើរដ្ឋមន្ត្រីរដ្ឋាភិបាល។​ការវាយប្រហារនេះបានកើត​ឡើង ខណះដែលមានការតំរង់ជួរជ្រើសរើស អ្នកចូលបំរើការយោធា នៅផ្ទះឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់ ក្នុងស្រុក ខូរ ម៉ាកសារ នៃទីក្រុងអាដែន ប្រទេសយេមែន។ ទីក្រុង កំពង់ផែមួយនេះ ត្រូវបានបំរើការជា រដ្ឋធានីបណ្តោះ​អាសន្នរបស់ប្រទេសយេមែន គាំទ្រដោយប្រទេស អារ៉ាប៊ី សាអូឌីត ខណះដែល​ប្រទេស​នេះ ស្វែងរកការយក ទីក្រុងសាណា ពីក្រុមប្រដាប់អាវុធហូធី មកវិញ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះលើគណនីយបណ្តាញសង្គម ក្រុមរដ្ឋឥស្លាម បាននិយាយថា ការវាយប្រហារនេះ បានកំណត់គោលដៅយក ទាហានយេមែនដែលក្បត់ជំនឿ និងបានអោយឈ្មោះអ្នកវាយប្រហារថាជា អាប៊ូ អាលី អាលើ អាដេនី។ ការវាយប្រហារនេះ កើតឡើង បន្ទាប់ពី​ការកើនឡើងដោយកងកម្លាំង​រដ្ឋាភិបាល​យេម៉ែន ដែលគាំទ្រដោយប្រទេសអារ៉ាប់រួម ដែលបានបង្កើនការវាយលុក លើក្រុមសកម្មប្រយុទ្ធ​ អាល់កៃដា​នៅក្នុងទីក្រុងភាគខាងត្បូង ចាប់តាំងពីខែមុន

Islamic_State_suicide_bombing_kills