ក្រសួងការពារជាតិប្រទេសរុស្ស៊ីនិយាយថា ក្រុម Al-Nusra បានប្រមូលកងកម្លាំងយុទ្ធជនប្រមាណជា ៦០០០ នាក់ក្នុងគម្រោងការវាយប្រហារមកលើខេត្តអាឡិបប៉ូប្រទេសស៊ីរី ខណៈដែលក្រុមភេរវករ និងសម្ព័ន្ធមិត្តរបស់ពួកគេនៅតែបន្តរំខានដល់បទឈប់បាញ់គ្នាអាមេរិករុស្ស៊ី។ ដំណើរការនៃការផ្សះផ្សារជាតិដែលមានវត្តមានក្រុមចំនួន ៥៩ ក្រុមចូលរួមចាប់ផ្ដើមកាលពីខែកុម្ភៈជាមួយសេចក្តីណែនាំនៃបទឈប់បាញ់គ្នានេះ ក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS និងជាពិសេសក្រុម Al-Nusra នៅតែបន្តព្យាយាមវាយដណ្តើមយកទឹកដីក្នុងប្រទេសស៊ីរីនេះ។ គួរបញ្ជាក់ផងដែរថា ទីក្រុងអាឡេប៉ូធ្លាប់ធ្លាក់ទៅក្នុងការកាន់កាប់របស់ក្រុមភេរវករ និងនៅតែជាចំណុចសំខាន់នៃសកម្មភាពរបស់ក្រុម Al-Nusra។