យោធារុស្ស៊ីបដិសេធក្រុម​ ISIS បំផ្លាញឧទ្ធម្ភាគចក្ររបស់ខ្លួន

0

ក្រសួងការពារជាតិប្រទេសរុស្ស៊ីបានបដិសេធរបាយការណ៍ដែលថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS បានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៊ីចំនួន ៤ គ្រឿងនៅមូលដ្ឋានអាកាសមួយកន្លែងក្នុងខេត្ត Homs ប្រទេសស៊ីរី។ អ្នកនាំពាក្យក្រសួងការពារជាតិលោក Igor Konashenkov បានថ្លែងកាលពីថ្ងៃអង្គារថា “ឧទ្ធម្ភាគចក្រចម្បាំងទាំងអស់របស់រុស្ស៊ីបច្ចុប្បន្នឈរជើងនៅសាធារណរដ្ឋអារ៉ាប់ស៊ីរី ហើយកំពុងបំពេញភារកិច្ចជាប្រចាំក្នុងការកំទេចក្រុមភេរវករ និងមិនមានការបាត់បង់ឧទ្ធម្ភាគចក្រណាមួយនៅទីនោះទេ”។ យោងតាមប្រភពព័ត៌មានពី Stratfor ក្រុមហ៊ុនស៊ើបការណ៍ឯកជនដែលបានរាយការណ៍ថាឧទ្ធម្ភាគចក្រ និងរថយន្តដឹកគ្រឿងផ្គត់ផ្គង់រុស្ស៊ីត្រូវបានកំទេចដោយក្រុមឧទ្ទាម IS នេះគឺយោងតាមការវិភាគរូបភាពពីផ្កាយរណបមកលើទីតាំងមូលដ្ឋានទ័ពអាកាស T4 ក្នុងខេត្ត Homs នេះ។ យោងតាម Strator មូលដ្ឋានទ័ពអាកាសស៊ីរីត្រូវបានប្រើប្រាស់ដោយឧទ្ធម្ភាគចក្រប្រទេសរុស្ស៊ី ដែលប្រើប្រាស់ក្នុងការផ្គត់ផ្គង់កងទ័ពរបស់រដ្ឋាភិបាលអំឡុងពេលការប្រយុទ្ឋដើម្បីរំដោះ Palmyra។
យោធារុស្ស៊ីបានបដិសេធ_ចំពោះក្រុម