ប្រទេសបារាំងដាក់ពង្រាយកងកំលាំងសន្តិសុខ ៩ម៉ឺននាក់ នៅក្នុងការប្រកួតកីឡាបាល់ទាត់ អឺរូ ឆ្នាំ២០១៦

0
French Police forces and emergency rescuers take part in a mock terrorist attack drill at a "fan zone" inside the National Police school in Nimes, France, in preparation of security measures for the UEFA 2016 European Championship, March 17, 2016. REUTERS/Jean-Paul Pelissier

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក បឺណាដ ខាហ្សិននីវ បាននិយាយថា ប៉ូលីស ទាហាន និងភ្នាក់ងារសន្តិសុខឯកជន ប្រមាណជាង ៩ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយ នៅទូទាំងប្រទេសបារាំង ដើម្បីធានាសុវត្ថិភាពសំរាប់ការប្រកួតកីឡាបាល់ទាត់ អឺរ៉ូ ឆ្នាំ២០១៦  ។  ការប្រកួតរយៈពេលមួយខែនេះ នឹងបើកនៅទូទាំងប្រទេសបារាំង នៅថ្ងៃទី 10 ខែមិថុនា ដោយមានស្ថានភាពប្រកាសអាសន្ន នៅតែមាន  បន្ទាប់ពីក្រុមរដ្ឋអ៊ីស្លាម បានវាយប្រហារកាលពីខែវិច្ឆិកា ដែលបានសម្លាប់មនុស្ស 130 នាក់នៅក្នុងទីក្រុងប៉ារីស នៅតំបន់ជាច្រើននៅទូទាំងរដ្ឋធានីក្នុងនោះរួមមានទាំងពហុកីឡដ្ឋាន ស្តាន់ ដឺ ហ្រ្វាន់ Stade de France ។ រដ្ឋមន្ត្រីបាននិយាយថា ការប្រកួតកីឡាបាល់ទាត់ អឺរ៉ូ ២០១៦ គឺជាព្រឹត្តិការណ៍ពិសេស, ដែលនឹង ត្រូវធ្វើឡើង  នៅក្នុងបរិបទពិសេសមួយ ហើយវិធានការសន្តិសុខពិសេស  ក៏ត្រូវតែធ្វឡើងនៅទីនោះ ផងដែរ ។  មនុស្សចំនួន 77000 នាក់ ត្រូវបានដកចេញពីទូទាំងសេវាសន្តិសុខរបស់ប្រទេសបារាំង  នឹងត្រូវចូលរួមដោយទាហាន និងឆ្មាំសន្តិសុខ  នឹងត្រូវដាក់ពង្រាយ នៅពហុកីឡាដ្ឋាន  កន្លែងអ្នកគាំទ្រ កន្លែងហ្វឹកហាត់ និងសណ្ឋាគារ។ អ្នកទស្សនាប្រមាណ 2 លាន៥សែននាក់  ត្រូវបានរំពឹងថា នឹងចូលរូមទស្សនា ការប្រកួតបាល់ទាត់ ដែលមានការចូលរួមពី ២៤ក្រុម  នៅពហុកីឡាដ្ឋាន10 នៅទូទាំងប្រទេសបារាំង។

French emergency rescue forces take part in a mock terrorist attack drill at a "fan zone" inside the National Police school in Nimes, France, in preparation of security measures for the UEFA 2016 European Championship, March 17, 2016. REUTERS/Jean-Paul PelissierFrench Police forces and emergency rescuers take part in a mock terrorist attack drill at a "fan zone" inside the National Police school in Nimes, France, in preparation of security measures for the UEFA 2016 European Championship, March 17, 2016. REUTERS/Jean-Paul Pelissier