កងកម្លាំងដឹកនាំដោយរដ្ឋាភិបាលអ៊ីរ៉ាក់ត្រូវបានកំពុងធ្វើការឡោមព័ទ្ធទីតាំងទាំងស្រុងរបស់ក្រុម ISIS នៅជុំវិញ តំបន់ Fallujah ដែលជាបន្ទាយដ៏សំខាន់របស់ភេរវក។ បន្ទាប់ពីមានការប្រយុទ្ធគ្នាមួយសប្តាហ៍ក្រោយមកកងកំលាំងប្រដាប់អាវុធបានគ្រប់គ្រងឡើងវិញនូវចំនុចយុទ្ធសាស្រ្តសំខាន់ៗជុំវិញទីក្រុងនេះ ហើយបើយោងទៅតាមសេចក្តីរាយការណ៍ពីជាយក្រុងភាគពាយ័ព្យនៃតំបន់ Fallujah បានឲ្យដឺងថាមានការវាយប្រហារទៅលើរដ្ឋអ៊ីស្លាមលក្ខណៈទ្រង់ទ្រាយធំដែរទីតាំងទាំងនោះគ្រាន់តែជាតំបន់នៅខាងក្រៅទីក្រុង។ កងកំលាំងរដ្ធាភិបាលទទួលបានជោគជ័យទាំងស្រុងទៅលើក្រុមប្រយុទ្ធ ISIS ទាហានអ៊ីរ៉ាក់ក៏បានចូលរួមនៅក្នុងការវាយលុកនេះដែលដោយមានចំនួនទាហានប្រហែល ២០០០០ នាក់ បើធៀបនឹងចំនួនភេរវករមានត្រឺមតែ ១០០០ នាក់ដែលបានកាន់កាប់នៅក្នុងទីក្រុង។ មានជនស៊ីវិលប្រមាណជា ៥០០០០ នាក់នៅតែជាប់គាំងហើយត្រូវប្រឈមមុខនឹង«ហានិភ័យខ្លាំង “នៅក្នុងទីក្រុងមួយចំនួនដែលមានចំងាយ ៤៥ ម៉ាយល៍ភាគខាងលិចនៃទីក្រុង Baghdad ដែរជារដ្ឋធានីរបស់ប្រទេសអ៊ីរ៉ាក់។