ទាហាន លីប៊ី កំពុងព្យាយាមរំដោះទីក្រុង សឺតេ ពីក្រុមរដ្ឋឥស្លាម

0
Libyan military vehicles are pictured at a checkpoint in Wadi Bey, west of the Islamic State-held city of Sirte, February 23, 2016. REUTERS/Ismail Zitouny

ទាហានរដ្ឋាភិបាល លីប៊ី ដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានឡោមព័ទទីក្រុង សឺតេ ដែលជាមូលដ្ឋានរបស់ក្រុមរដ្ឋឥស្លាមក្នុងប្រទេស លីប៊ី ស្ថិតនៅចម្ងាយ 15 គីឡូម៉ែត្រពីទីក្រុងនេះ ។ ទាហាន កំពុងរំកិលចូលទៅកាន់តែជិតទីក្រុង សឺតេ ហើយពេលនេះពួកគេស្ថិតនៅជិតទីក្រុងនេះបំផុតជាងពេលណាៗទាំងអស់ក្នុងរយៈពេលជិតមួយឆ្នាំកន្លងទៅនេះ ចាប់តាំងពីទាហានរដ្ឋាភិបាល ត្រូវបានក្រុមរដ្ឋឥស្លាមវាយបណ្ដេញឲ្យចាកចេញ ។ រដ្ឋាភិបាល លីប៊ី សង្ឃឹមថានឹងវាយប្រហារចូលទីក្រុង សឺតេ តាមទិសខាងលិច រួមជាមួយនឹងក្រុមប្រដាប់អាវុធដទៃទៀត ដើម្បីបណ្ដេញក្រុមរដ្ឋឥស្លាម ឲ្យចេញពីទីក្រុង សឺតេ ។ អ្នកនាំពាក្យយោធានិយាយថា ទាហានរដ្ឋាភិបាល កំពុងព្យាយាមគ្រប់គ្រងទាំងស្រុងនូវតំបន់រោងចក្រស្ថិតនៅចម្ងាយប្រមាណ 15 គីឡូម៉ែត្រពីទីក្រុង សឺតេ ព្រមទាំងផ្លូវធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងទីក្រុង ។

Libyan military vehicles are pictured at a checkpoint in Wadi Bey, west of the Islamic State-held city of Sirte, February 23, 2016. REUTERS/Ismail Zitouny