រុស្ស៊ីបដិសេធមិនបានវាយប្រហារតាមអាកាសនៅលើខេត្តអ៊ីដលីបនៃប្រទេសស៊ីរី

0

ក្រសួងការពារប្រទេសរុស្ស៊ីបានច្រានចោលការចោទប្រកាន់ថាកងទ័ពអាកាសរុស្ស៊ីបានបញ្ជូនឱ្យទៅធ្វើការវាយប្រហារទៅលើទីក្រុងអ៊ីដលីបនៅក្នុងប្រទេសស៊ីរី។ សារព័ត៌មាន Reuters បានរាយការណ៍ថាការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានកំណត់គោលដៅមួយចំនួននៅក្នុងទីក្រុងដែលរួមបញ្ចូលទាំងមន្ទីរពេទ្យមួយកន្លែងផងដែល ប៉ុន្តែបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៉ី លោកឧត្តមសេនីយ៍ Igor Konashenkov បាននិយាយថាកងទ័ពអាកាសរុស្ស៊ីមិនបានដឹកនាំធ្វើការវាយប្រហារតាមអាកាសនៅក្នុងតំបន់អ៊ីដលីបទេ។ ព័ត៌មានស្តីអំពីការវាយប្រហារតាមផ្លូវអាកាសរបស់ប្រទេសរុស្ស៊ីដែលបានចោទប្រកាន់នេះបានលាតត្រដាងដោយអ្នកអង្កេតការណ៍ជនជាតិស៊ីរីសម្រាប់សិទ្ធិមនុស្ស (SOHR) ជាអង្គការក្រៅរដ្ឋាភិបាលដែលគ្រប់គ្រងដោយបុគ្គលម្នាក់មានមូលដ្ធាននៅក្នុងចក្រភពអង់គ្លេស។ គួរបញ្ជាក់ផងដែរថា ការវាយប្រហារតាមអាកាសដែលបានកំណត់គោលដៅទីកន្លែងមួយចំនួនរួមទាំងមន្ទីរពេទ្យមួយកន្លែងផង យ៉ាងហោចណាស់ធ្វើឱ្យមានមនុស្ស ២៣ នាក់ត្រូវបានសម្លាប់ ក្នុងនោះមានក្មេងចំនួនប្រាំពីរនាក់។

574d6328c46188f0228b459c