អគ្គិសភ័យដ៏ធ្ងន់ធ្ងរមួយនៅឯរោងចក្រគីមីមួយកន្លែងនៅក្នុងខេត្ត Hubei ភាគកណ្តាលរបស់ប្រទេសចិនយ៉ាងហោចណាស់មានមនុស្សបីនាក់បានរងរបួសខណៈពេលដែលផ្សែងដ៏ក្រាស់និងភាពងងឹតបានគ្របដណ្តប់នៅលើតំបន់នោះ។ បើយោងតាមទីភ្នាក់ងារទូរទស្សន៍ CCTV របស់ចិនបានរាយការណ៍ថាអគ្គីភ័យបានឆេះនៅក្នុងទីក្រុង Yichangon ត្រូវបានគេពន្លត់ដោយជោគជ័យហើយ។
តាមរូបភាពពីកន្លែងកើតហេតុបានបង្ហាញឲ្យឃើញថាមានផ្សែងដូចពពកយ៉ាងក្រាស់ហើយងងឹតយ៉ាងខ្លាំងបានរីករាលដាលនៅតំបន់ក្បែរនោះ ក្រុមអ្នកពន្លត់អគ្គិភ័យរាប់សិបនាក់ត្រូវបានគេបញ្ជូនទៅដើម្បីធ្វើការពន្លត់អគ្គិភ័យនោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះដែរមន្ទីរបរិស្ថានក្នុងតំបន់បានឱ្យដឹងថាការបំពុលបរិយាកាសនេះនឹងត្រូវបានគ្រប់គ្រងហើយថ្មីៗនេះ គឺវាស្ថិតនៅក្នុងកម្រិតមួយដែលមានសុវត្ថិភាព។