មនុស្ស១៥នាក់ស្លាប់ក្នុងការវាយប្រហារដោយក្រុម Al-Shabaab នៅសណ្ឋាគារក្នុងប្រទេសសូម៉ាលី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៦

ពួកសកម្មប្រយុទ្ធក្រុមភេរវកម្ម Al Shabaab និយាយថាពួកគេជាអ្នកនៅពីក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅសណ្ឋាគារមួយកន្លែងកណ្តាលទីក្រុង Mogadishu ប្រទេសសូម៉ាលីដែលយ៉ាងហោចណាស់ធ្វើឲ្យមានមនុស្ស ១៥នាក់ស្លាប់កាលថ្ងៃពុធ។ យោងតាមសារព័ត៌មាន Reuters ឲ្យដឹងថាជនបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តមួយគ្រឿងបានបើករថយន្តបុកចូលទៅក្នុងច្រកទ្វារនៃសណ្ឋាគារមុនពេលស្នូរកាំភ្លើងបន្លឺឡើង។ ប៉ូលិសនិយាយថាមនុស្ស ១៥ នាក់ដែលស្លាប់ភាគច្រើនជាប្រជាជនដែលកំពុងធ្វើដំណើរនៅលើដងផ្ឡូវក្នុងនោះមាន ២នាក់ជាសមាជិកសភា និង២០នាក់ផ្សេងទៀតរងរបួស។

Somaly 01-06-16