ទឹកជំនន់នៅបារាំង: មនុស្សរាប់ពាន់នាក់បានជម្លៀសខ្លួនចេញពីផ្ទះ

0

ភ្លៀងធ្លាក់យ៉ាងខ្លាំងនិងទឹកជំនន់ដ៏ធ្ងន់ធ្ងរហូរកាត់ឆ្លងកាត់ប្រទេសបារាំងបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ធ្វើការភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ ប្រធានាធិបតីបារាំងលោក Francois Hollande បានប្រកាសអាសន្នសម្រាប់រដ្ឋ ដែលទទួលរងទឹកជំនន់ពីទន្លេ Loire និងទន្លេ Seine កាលពីថ្ងៃព្រហស្បតិ៍ ហើយទឹកភ្លៀងបានធ្លាក់យ៉ាងខ្លាំង និងហៀរចេញពីមាត់ច្រាំងទន្លេ។ ប្រភពមកពីអ្នកជួយសង្គ្រោះនិយាយថា មនុស្សជាង ៥០០០ នាក់ត្រូវបានជម្លៀសដោយទូកតូចៗចាប់តាំងពីចុងសប្តាហ៍មក។ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ដោយសារទឹកជំនន់ គឺជាស្ត្រីម្នាក់ដែលមានវ័យ ៨៦ ឆ្នាំត្រូវបានគេឃើញស្លាប់នៅក្នុងផ្ទះរបស់គាត់ស្ថិតនៅភាគនិរតីនៃទីក្រុងប៉ារីស។ ទឺកទន្លេ Seine មានកម្ពស់កើនឡើងប្រាំម៉ែត្រ (16 ហ្វីត) ធ្វើឱ្យទឹកជន់លិចទីក្រុងប៉ារីសដែលជារដ្ឋធានីរបស់បារាំង។ គួរបញ្ជាក់ផងដែរថា ជំនន់ទឹកភ្លៀងយ៉ាងខ្លាំងបានប៉ះពាល់ដល់ផ្នែកដទៃទៀតនៃទ្វីបអឺរ៉ុបផងដែរ គឺមានភ្លៀងធ្លាក់យ៉ាងខ្លាំងរយៈពេលប្រាំមួយថ្ងៃបានបណ្តាលឱ្យមានមនុស្សស្លាប់ចំនួនប្រាំបីនាក់នៅក្នុងប្រទេសអាល្លឺម៉ង់។

575062c2c36188396a8b45ac 575062f4c36188396a8b45af 575063a1c3618872698b45a9 Cj9MepNW0AUEflK