មនុស្ស ៦នាក់រងរបួសខណៈដែលខ្មាន់កាំភ្លើងបើកការបាញ់ប្រហារមកលើរថយន្ដក្រុងដឹកភ្ញៀវទេសចរក្នុងប្រទេសបារាំង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៦

យោងតាមប្រភពព័ត៌មានក្នុងស្រុកបានឱ្យដឹងថាមនុស្ស ៦នាក់រងរបួសខណៈដែលរថយន្តក្រុងដឹកភ្ញៀវទេសចរមួយគ្រឿងទទួលរងការវាយប្រហារដោយគ្រាប់កាំភ្លើងនៅលើមហាវិថីនៃប្រទេសបារាំង។ រថយន្ដក្រុងមួយគ្រឿងនេះដឹកភ្ញៀវទេសចរជនជាតិឆែកចំនួន ៧៥នាក់ក្នុងនោះរួមមានក្រុមកុមារផងដែរដែលកំពុងធ្វើដំណើរពីប្រទេសអេស្ប៉ាញទៅកាន់សាធារណរដ្ឋឆែក។ ខ្មាន់កាំភ្លើងដែលវាយប្រហារមកលើរថយន្ដក្រុងនេះមានទីតាំងនៅលើស្ពាននៃផ្លូវម៉ូតូ A៧។ យោងតាមការស៊ើបអង្កេតដំបូងបានបង្ហាញថាខ្មាន់កាំភ្លើងប្រើប្រាស់កាំភ្លើងរះបាញ់ប្រហារមកលើរថយន្តក្រុង។ មនុស្ស ៦នាក់ក្នុងនោះរួមមានទាំងកុមារម្នាក់រងរបួសដោយកញ្ចក់ខ្ទាទត្រូវពីការបាញ់របស់ខ្មាន់កាំភ្លើងនេះ ហើយក៏មានស្ត្រីម្នាក់រងរបួសភ្នែកធ្ងន់ធ្ងរផងដែរ។ គួរបញ្ជាក់ផងដែរថាមិនទាន់មានការចាប់ខ្លួន ឬការចេញមុខអះអាងទទួលខុសត្រូវក្នុងការវាយប្រហារនេះនៅឡើយទេ៕

Bomb 06-06-16