ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៦
មន្រ្តីប៉ូលិសបានសម្លាប់ក្រុមភេរវករចំនួន ៤នាក់ និងចាប់ខ្លួនបាន ៧នាក់ផ្សេងទៀតខណៈដែលការតាមប្រមាញ់នៅតែបន្តខាងក្រៅទីក្រុង Aktobe ប្រទេសកាហ្សាក់ស្ថាន។ មុននេះ ក្រុមភេរវករបានវាយឆ្មក់មកលើហាងលក់កាំភ្លើង ២កន្លែង ហើយបានប្លន់រថយន្តក្រុងមួយគ្រឿង និងវាយប្រហារមកលើមូលដ្ឋានយោធាមួយកន្លែងដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និង១០នាក់ផ្សេងទៀតរងរបួស។ ថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមអ្នកវាយប្រហារដែលមានសមាជិកយ៉ាងហោចណាស់ ១៦នាក់បានប្លន់ហាងលក់កាំភ្លើងចំនួន ២កន្លែង បន្ទាប់មកជិះឡានក្រុង និងប្រើប្រាស់អាវុធដែលប្លន់បានយកមកវាយប្រហារលើមូលដ្ឋានយោធារមួយកន្លែងដែលនៅក្បែរនោះ៕