ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៦
ក្រសួងការពារជាតិប្រទេសរុស្ស៊ីបាននិយាយថាការវាយប្រហារក្រុមភេរវករដោយគ្រាប់ផ្លោងនៅក្នុងទីក្រុងនៃប្រទេសស៊ីរីបានសម្លាប់ជិវិតជនស៊ីវិលប្រមាណជាង ២៧០នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ យ៉ាងណាមិញចំនួនតំបន់ដែលបានចូលរួមក្នុងបទឈប់បាញ់គ្នាបានកើនឡើងដល់ទៅ ១៣៣តំបន់។ ក្រុម Al-Nusr ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដាក្នុងប្រទេសស៊ីរីបានព្យាយាមប្រមូលកងកម្លាំងរបស់ខ្លួនឡើងវិញ និងចាប់ផ្តើមសកម្មភាពវាយប្រហាររបស់ខ្លួន។ យោងតាមក្រសួងការពារជាតិប្រទេសរុស្ស៊ី ការវាយប្រហារនេះត្រូវធ្វើឡើងដោយសារតែយុទ្ធជនក្រុម Al-Nusra ព្រមព្រៀងចែករំលែកទឹកដីជាមួយ “គណបក្សប្រឆាំង” ដែលមិនទាន់បានកំណត់គោលដៅវាយប្រហារតាមអាកាសនោះ៕