ក្រុមអ្នកអង្កេតការណ៍បាននិយាយថា ការវាយប្រហារតាមអាកាសដែលមានយន្តហោះប្រមាណ ៥០ គ្រឿងបានវាយប្រហារ នៅតំបន់កាន់កាប់ដោយក្រុមឧទ្ទាម និង ជុំវិញទីក្រុង អាលីប៉ូ ប្រទេសស៊ីរី នៅក្នុងការវាយលុកខ្លាំង បំផុត ដោយយន្តហោះរដ្ឋាភិបាលស៊ីរី និងរុស្សី។ ដោយឡែក ក្រុមឧទ្ទាមក៏បានវាយប្រហារតំបន់កាន់កាប់ដោយរដ្ឋាភិបាលផងដែរ នៅក្នុងអ្វីដែល សារព័ត៌មានស៊ីរី បាននិយាយថា គឺជាបង្កើនការវាយប្រហារកាំភ្លើងត្បាល់ នៅលើស្រុកភាគខាងលិច នៃទីក្រុងធំជាងគេបំផុតរបស់ស៊ីរី មុនពេលសង្គ្រាមបានកើតឡើង។ វីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គមដែលត្រូវបាននិយាយថា នៅក្នុងទីក្រុងអាលីប៉ូ បង្ហាញពីសាកសពជាច្រើន នៅតាមដងផ្លូវ ក៏ដូចជាការបំផ្លាញជាខ្លាំង បន្ទាប់ពីការវាយប្រហារជាច្រើនលើក។ បុគ្គលិកការពារជនស៊ីវិល បាននិយាយថា មនុស្ស ៣២នាក់ បានស្លាប់ នៅតំបន់ទីក្រុងដែលកាន់កាប់ដោយក្រុមឧទ្ទាម ជាមួយសាកសពមនុស្ស ៨នាក់ ត្រូវបានទាញចេញពីកំទេចកំទី នៃអាគារបែកបាក់ នៅក្នុងស្រុក ខ្វាត្រាជី ដែលត្រូវបានវាយប្រហារខ្លាំងបំផុត។ គួរបញ្ជាក់ថា ទីក្រុងនេះត្រូវបានបែងចែកអស់រយៈពេលជាច្រើនឆ្នាំ រវាងក្រុមឧទ្ទាមនិងតំបន់កាន់កាប់ដោយរដ្ឋាភិបាល ដែលត្រូវបានគេមើលឃើញ ពីការទំលាក់គ្រាប់បែកសម្លាប់ មនុស្សជាច្រើន ដែលបានបំផ្លាញកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែកុម្ភៈ។