កាលពីថ្ងៃអង្គារមានគ្រាប់បែកនៅក្នុងថយន្តមួយបានផ្ទុះឡើងនៅចំកណ្តាលនៃទីក្រុង Karbala របស់និកាយស៊ីអ៊ីតនៃប្រទេសអ៊ីរ៉ាក់ដោយមានសហគមន៍និកាយស៊ីអ៊ីតនៅក្នុងប្រទេសបានប្រារព្ធធ្វើពិធីបុណ្យរ៉ាម៉ាដាននៅថ្ងៃដំបូង។
មន្ត្រីសន្តិសុខម្នាក់បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់ត្រូវបានស្លាប់និង ១០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនោះ។ បណ្តាញសារព័ត៌មានអារ៉ាប់បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ២៤ នាក់ត្រូវបានរងផលប៉ះពាល់ដោយការវាយប្រហារនេះ ហើយរហូតមកដល់ពេលនេះគ្មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេរ។ ទីក្រុងនេះមានទីតាំងស្ថិតនៅចម្ងាយ ១០០ គីឡូម៉ែត្រ= (62 ម៉ាយ) ពីរដ្ឋធានីប្រទេសអ៊ីរ៉ាក់ វាត្រូវបានគេចាត់ទុកថាជាតំបន់ពិសិដ្ធបំផុតទីបួននៃប្រជាជនម៉ូស្លីមនិកាយស៊ីអ៊ីតបន្ទាប់ពីតំបន់ Mecca, Medina ហើយនិង Al-Aqsa ។ ជាទូទៅវាត្រូវបានគេចាត់ទុកថាជាទីក្រុងមួយដែលមានស្ថិរភាពនៅក្នុងប្រទេសអ៊ីរ៉ាក់ដោយមានការវាយប្រហារដោយគ្រាប់បែកនៅក្នុងរថយន្តចុងក្រោយនេះដែលបានកើតឡើងនៅទីនោះក្នុងឆ្នាំ ២០១១។