មន្ត្រីស៊ើបការណ៍ជនជាតិហ្ស៊កដានី ៣ នាក់ស្លាប់នៅក្នុងការវាយប្រហារក្នុងជំរំជនជាតិប៉ាឡេស្ទីន

0
Jordanian security vehicles seen near the General Intelligence directorate offices near al Baqaa Refugee Camp, north of Amman, Jordan, June 6, 2016. REUTERS/Muhammad Hamed

មន្ត្រីស៊ើបការណ៍ជនជាតិហ្ស៊កដានី ៣ នាក់ និងបុគ្គលិកសន្តិសុខ ២ នាក់ផ្សេងទៀតបានស្លាប់ក្នុងការវាយប្រហារមកលើការិយាល័យសន្តិសុខរបស់ពួកគេនៅក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីនក្រៅរដ្ឋធានី Amman ប្រទេសហ្ស៊កដានី ហើយជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។ ឧប្បត្តិហេតុដែលកើតឡើងនៅជំរុំ Baqaa ជាឧប្បត្តិហេតុធំបំផុតនៅក្នុងប្រទេសយ័រដាន់ ធ្វើឲ្យកក្រើកដល់រាជាណាចក្រអារ៉ាប់ដែលគាំទ្រដោយសហរដ្ឋអាមេរិកដែលទំនាក់ទំនងស្ថិរភាពត្រូវបានបំផ្លាញដោយអនុភាពសង្រ្គាមរបស់ប្រទេសជិតខាង គឺប្រទេសស៊ីរីទៅភាគខាងជើង និងប្រទេសអ៊ីរ៉ាក់ទៅភាគខាងកើត។មុននេះ លោក Momani និយាយថា ការវាយប្រហារនេះជាអំពើភេរវកម្មដែលធ្វើឡើងនៅម៉ោង ៧ ព្រឹក ហើយបន្ថែមថា មន្រ្តី ៣ នាក់ អ្នកយាមម្នាក់ និងបុគ្គលិកសេវាទូរសព្ទ័ម្នាក់បានស្លាប់នៅក្នុងការវាយប្រហារនេះ។ យោងតាមសាក្សី ២ នាក់ឲ្យដឹងថា ជនសង្ស័យមានអាយុ ២២ ឆ្នាំជាជនជាតិប៉ាឡីស្ទីនរស់នៅក្នុងជំរំ Baqaa ហើយគ្មានទំនាក់ទំនងនឹងក្រុមអ៊ីស្លាម IS នោះទេ។

Jordanian security vehicles seen near the General Intelligence directorate offices near al Baqaa Refugee Camp, north of Amman, Jordan, June 6, 2016. REUTERS/Muhammad Hamed