ក្រុម ISIS បង្វឹកជនបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើននាក់សម្រាប់ការវាយប្រហារអាវុធគីមីនៅទូទាំងពិភពលោក

0

ប្រភពពីយោធាឃើដបាននិយាយថា ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS អាចអនុវត្តការវាយប្រហារអាវុធគីមីគ្រប់ទីកន្លែងនៅក្នុងពិភពលោក ហើយអង្គការអន្តរជាតិនានាក៏បានព្រមានអំពីលទ្ធភាពនៃអំពើភេរវកម្មនេះដែរ។ ពួកសកម្មប្រយុទ្ធមួយចំនួនធំនៃក្រុមឧទ្ទាមរដ្ឋអ៊ិស្លាម IS បានទទួលការបណ្តុះបណ្តាលសម្រាប់ការវាយប្រហារគ្រាប់បែកអត្តឃាតគីមីនេះ។ មេប៉ូលីសលោក Akram Mohammad Abdulrahman បាននិយាយថា «ក្រុម ISIL បានបំពាក់នូវគ្រាប់បែកដែលមានសារធាតុគីមីដល់ក្រុមភេរវកររបស់ខ្លួនសម្រាប់ការវាយប្រហារអត្តឃាត នៅក្នុងប្រទេសអ៊ីរ៉ាក់ ប្រទេសស៊ីរី ឬប្រទេសដទៃទៀត»។ លោកបានអះអាងថា “យុវជនជាច្រើននាក់” ត្រូវបានបង្វឹកជាផ្នែកមួយក្នុងការវាយប្រហារនេះ។ លោកបន្ថែមថា “ទាំងគ្រឿងផ្ទុះ និងសារធាតុគីមីអាចប្រើប្រាស់ក្នុងការវាយប្រហារនេះ។

575710f5c46188a97b8b45cd