ប្រភពព័ត៌មានពី THE NEW YORK TIMES ចេញផ្សាយថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៦
ក្រុមប៉ូលិសប្រឆាំងភេរវកម្មរបស់បារាំងបានហ្វឹកហាត់ក្នុងទីក្រុង Lyon ត្រៀមបង្ក្រាបបង្ការក្នុងករណីមានការវាយប្រហារ ឬបំផ្ទុះគ្រាប់បែកណាមួយកើតឡើងក្នុងការប្រកួតបាល់ទាត់អ៊ឺរ៉ុបដែលនឹងចាប់ផ្ដើមប៉ុន្មានថ្ងៃទៀតនេះ។ សមយុទ្ធសង្គ្រោះបន្ទាន់ត្រូវធ្វើឡើងជាមួយអ្នកគាំទ្រតាមទីតាំងប្រកួតដែលគេគិតថាជាគោលដៅរបស់ក្រុមភេរវករ។ ការហ្វឹកហាត់មានដូចជាការបំផ្ទុះគ្រាប់បែក ការបាញ់រះពីជនប្រដាប់អាវុធនៅតំបន់ប្រមូលផ្តុំអ្នកគាំទ្រទស្សនាការផ្សាយបន្តផ្ទាល់បាល់ទាត់តាមផ្ទាំងចាក់បញ្ចាំងធំៗ (Screen) ជាដើម។ សមយុទ្ធសង្គ្រោះបន្ទាន់ត្រូវធ្វើឡើងជាមួយអ្នកគាំទ្រតាមទីតាំងប្រកួតដែលគេគិតថាជាគោលដៅរបស់ក្រុមភេរវករ។ ក្នុងការហ្វឹកហាត់ គេឃើញមានកងកម្លាំងពិសេសជាអ្នកតទល់វាយដណ្ដើមទីតាំងមុនពេលដែលក្រុមសង្គ្រោះចូលទៅជួយជនរងគ្រោះដែលរងរបួស៕