អាជ្ញាធរបារាំងដំណើរការកម្មវិធីទូរស័ព្ទដែលជូនដំណឹងអំពីការវាយប្រហារមុនពេលការប្រកួតកីឡា EURO ២០១៦

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០១៦

អាជ្ញាធរបារាំងបានចាប់ផ្តើមកម្មវិធីទូរស័ព្ទដៃមួយដែលគេហៅថា SAIP មុនពេលការប្រកួត Euro ២០១៦ ក្នុងគោលបំណងប្រាប់មនុស្សអំពីការវាយប្រហារ និងការផ្តល់ដំបូន្មាននៅលើអ្វីដែលត្រូវធ្វើក្នុងករណីដែលមានហេតុការណ៍នោះកើតឡើង។ កម្មវិធីនេះត្រូវបានសាកល្បងក្នុងអំឡុងពេលធ្វើសមយុទ្ធសន្តិសុខមួយក្នុងតំបន់អ្នកគាំទ្រទីក្រុងលីយ៉ុងដែលគេរំពឹងថាមនុស្សនៅទីនោះអាចមានរហូតដល់ទៅ ២០០០០នាក់ក្នុងអំឡុងការប្រកួតកីឡា European Championship នៅប្រទេសបារាំងចាប់ពី ថ្ងៃទី១០ ខែមិថុនា ដល់ ថ្ងៃទី១០ ខែកក្កដា។ កម្មវិធីនេះ SAIP អាចប្រើបានជាភាសាបារាំង និងភាសាអង់គ្លេស ដោយឥតគិតថ្លៃ និងអាចដំណើរការចូលទៅបានយ៉ាងងាយស្រួល។ កម្មវិធីក្រសួងមហាផ្ទៃនេះ លេចឡើងការព្រមាននៅលើអេក្រង់ទូរស័ព្ទរបស់អ្នកប្រើប្រាស់ប្រសិនបើមានការវាយប្រហារនៅជិតទីតាំងរបស់ពួកគេ ឬការសង្ស័យនៃការធ្វើកូដកម្មជាក់ច្បាស់ណាមួយ ហើយអ្នកប្រើប្រាស់អាចស្នើសុំការជូនដំណឹង សម្រាប់តំបន់ភូមិសាស្ដ្ររហូតដល់ទៅ ៨តំបន់។ កម្មវិធីនេះនឹងត្រូវធ្វើតេស្តសម្រាប់រយៈពេលនៃការប្រកួត ដើម្បីវាយតម្លៃប្រសិទ្ធិភាព និងអាស្រ័យលើលទ្ធផលរបស់វា។ ការប្រើប្រាស់កម្មវិធីនេះអាចជូនដំណឹងអំពីឧប្បត្តិហេតុធំផ្សេងទៀតដូចជាការរញ្ជួយដី ឬទឹកជំនន់។ គួរបញ្ជាក់ថាសប្តាហ៍នេះប្រទេសអង់គ្លេសបានព្រមានអ្នកគាំទ្រពីការធ្វើដំណើរទៅកាន់ប្រទេសបារាំងដើម្បីចូលរួមទស្សនាការប្រកួតនៅពហុកីឡាដ្ឋាន និងមណ្ឌលដឹកជញ្ជូនដែលជាគោលដៅដ៏មានសក្ដានុពលក្នុងការវាយប្រហារភេរវកម្មដែលទទួលការព្រមានពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់បារាំង និងសហរដ្ឋអាមេរិកផងដែរ៕

Euro 2016 09-06-16