ចាប់ខ្លួនអ្នកជាប់ពាក់ព័ន្ធថ្មីផ្សេងទៀតក្នុងការវាយប្រហារនៅស្ថានីយរថភ្លើងក្រោមដី និងព្រលានយន្តហោះទីក្រុងព្រុយសែល

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៦

ប៉ូលិសប៊ែលហ្សិកចាប់ខ្លួនជនសង្ស័យម្នាក់ទៀតដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅស្ថានីយប្រុយស៊ែល និងអាកាសយាន្តដ្ឋានអន្តរជាតិកាលពីថ្ងៃ ២២ ខែមីនា។ ព្រះរាជអាជ្ញាបានកំណត់មុខសញ្ញាបុរសម្នាក់ លោក Ali E.H.A. មានអាយុ ៣១ ឆ្នាំ។ បុរសម្នាក់នេះ ធ្លាប់បានចាប់ខ្លួនពីបទជាប់សង្ស័យពាក់ព័ន្ធករណី “បទឧក្រិដឃាត្តកម្ម” អំឡុងពេលស្រាវជ្រាវរកក្នុងផ្ទះមួយនៅតំបន់ Schaerbeek ក្នុងរាជធានីនៃប្រទេសបែលហ្សិកកាលពីថ្ងៃព្រហស្បតិ៍។ អ្នកបោកគ្រាប់បែកអត្តឃាត ៣នាក់ដែលសម្លាប់មនុស្ស ៣២នាក់នៅអាកាសយាន្តដ្ឋានអន្តរជាតិប្រុយស៊ែល (Brussels) និងស្ថានីយម៉ែលប៊ីកមេត្រូ (Maelbeek metro)។ ព្រះរាជអាជ្ញាមិនបានផ្តល់ព័ត៌មានអ្វីច្រើននោះទេ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយប៊ែលហ្សិកនិយាយថាបុរសម្នាក់នោះត្រូវឃុំខ្លួនក្នុងពន្ធនាគារ Nivelles ក៏ដោយ។ គេជឿថាបុរសម្នាក់នេះជាជនសង្ស័យទី១០ និងអ្នកមួយចំនួនផ្សេងទៀតមានជាប់ពាក់ព័ន្ធ។ តាមសេចក្តីថ្លែងការណ៍របស់ព្រះរាជអាជ្ញាកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថាមានមនុស្ស ៦នាក់ដែលជាប់សង្ស័យពាក់ព័ន្ធក្នុងការវាយប្រហារនៅប្រទេសប៊ែលហ្សិលដែលត្រូវបន្តឃុំខ្លួនក្នុងនោះមាន Mohamed Abrini ដែលប៉ូលិសនិយាយថា “បុរសពាក់មួក” ជាអ្នកបោកគ្រាប់បែកអត្តឃាតទី៣ ដែលរត់ចេញដោយពុំបានបំផ្ទុះឧបករណ៍របស់គាត់។ ជនសង្ស័យ ៤នាក់ផ្សេងទៀតចាប់ខ្លួនបាននៅប៊ែលហ្សិកដោយជាប់សង្ស័យក្នុងការវាយប្រហារនៅក្រុងប៉ារីសកាលពីខែវិច្ឆិកាក៏ត្រូវបន្តឃុំខ្លួនផងដែរ នេះបើយោងតាមការបញ្ជាក់ពីព្រះរាជអាជ្ញាប៊ែលហ្សិក។ ការវាយប្រហារដោយកាំភ្លើង និងគ្រាប់បែកនៅប្រទេសបារាំងសម្លាប់មនុស្ស ១៣០នាក់។ ព្រះរាជអាជ្ញានិយាយថាលោក Abrini បានប្រាប់ពីគម្រោងពិតប្រាកដគឺសំដៅទៅប្រទេសបារាំង ប៉ុន្តែគម្រោងនោះត្រូវប្តូរទៅទីក្រុងប្រូសស៊ែល ដោយសារជនសង្ស័យវាយប្រហារក្រុងប៉ារ៉ីស លោក alah Abdeslam ត្រូវចាប់ខ្លួននៅរាជធានីប៊ែលហ្សិកកាលពីថ្ងៃទី ១៨ ខែមីនា។ ការបោកគ្រាប់បែកអត្តឃាតនៅអាកាសយាន្តដ្ឋានប្រុយស៊ែលធ្វើឡើងដោយលោក Ibrahim el-Bakraoui និងលោក Najim Laachraoui និងការបោកគ្រាប់បែកអត្តឃាតនៅស្ថានីយ រថភ្លើងក្រោមដីធ្វើឡើងដោយលោក Khalid el-Bakraoui ត្រូវជាសាច់ញាតិរបស់លោក Ibrahim el-Bakraoui។ ចំណែកឯលោក Abdeslam ត្រូវគេបញ្ចូនទៅប្រទេសបារាំង៕

Brussel 11-06-16