ក្រុម ISIS អបអរការបាញ់ប្រហារក្លិប Pulse ក្នុង Orlando ដែលបន្សល់មនុស្សស្លាប់ ២០នាក់ ខណៈដែលប៉ូលិសសង្ស័យជាការវាយប្រហាររបស់ក្រុមជ្រុលនិយអ៊ីស្លាម

0

ប្រភពព័ត៌មានពី Mirror ចេញផ្សាយថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៦

ខ្មាន់កាំភ្លើងតែម្នាក់ឯងបានវាយបំបែកចូលទៅក្នុងក្លិបកំសាន្តភេទទីបីក្នុងរដ្ឋ Florida ប្រហែលម៉ោង ២ទាបភ្លឺម៉ោងក្នុងតំបន់ និងបានចាប់ផ្តើមបាញ់ប្រហារទៅលើហ្វូងមនុស្ស ដែលសម្លាប់មនុស្សប្រមាណ ២០នាក់ និងរបួស ៤២នាក់។ គណនី Twitter បានភ្ជាប់ទៅនឹងក្រុម ISIS កំពុងតែអបអរនៃការស្លាប់ប្រមាណ ២០នាក់បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បើកការវាយប្រហារទៅក្នុងក្លិបរាត្រីមួយរបស់ Florida។ ខ្មាន់កាំភ្លើងតែម្នាក់ឯងបានវាយបំបែកចូលទៅក្លិប Pulse ក្នុង Orlando រដ្ឋ Florida នៅម៉ោងប្រមាណ ២ទាបភ្លឺថ្ងៃនេះ។ គាត់បានចាប់ផ្តើមបាញ់ប្រហារទៅកាន់ហ្វូងមនុស្ស បានសម្លាប់មនុស្សប្រមាណ ២០នាក់ និងរងរបួស ៤២នាក់។ វាបានផុសឡើងថាគណនី Twitter បានភ្ជាប់ទៅនឹងក្រុម ISIS កំពុងតែអបអរការវាយប្រហារនេះ។ ប៉ូលិសបានវាមកតាមការស៊ើបអង្កេតពីការតភ្ជាប់មួយដែលអាចមានលទ្ធភាពភ្ជាប់ទៅនឹងក្រុមជ្រុលនិយមអ៊ីស្លាម។ សាក្សីបាននិយាយថាឃើញឈាមគ្រប់ទីកន្លែង គណនី Twitter របស់ ISIS មួយបានបង្ហាញពីចំនួនរូបភាពនៃបុរសភេទទី៣ កំពុងត្រូវបានសម្លាប់ដោយក្រុមភេរវករ។ ពួកគេក៏បានប្រើ hastag (#) មួយផងដែរដែលជាមួយនឹងពាក្រ Pulse។ ក្រុមភេរវករក៏បាននិយាយផងដែរថា “ចូរសម្លាប់មនុស្សគ្រប់គ្នានៃមនុស្សមិនជឿអ្នក”

យើងនឹងសម្លាប់អ្នកឯងគ្រប់ទីកន្លែង អ្នកដែលមិនជឿ..#PrayForOrlando

أبو حفص ألبغدادي (@TheThehunter55) June 12, 2016

ឈប់សម្លាប់ជនជាតិអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ប្រសិនបើអ្នកចង់រស់នៅដោយសន្តិភាព..#Pulse#pulseclub

— الخنســاء النجفيـــة (@alnajafea59) June 12, 2016

ISIS Pulse 12-06-16