ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៦
ទាហានអ៊ីរ៉ាក់បានចាប់យកភូមិមួយដែលអាចប្រើជាផ្លូវឆ្លងកាត់នៅលើទន្លេទីគ្រីសដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមនៅជិតទីក្រុងម៉ូស៊ុលឆ្ពោះទៅភាគខាងជើងបន្ថែមទៀត។ ទាហានកងទ័ពប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលបានកើនឡើងនៅភាគខាងត្បូងនៃទីក្រុង Mosul ខណៈដែលក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានបង្កើនការប្រឆាំងរបស់ខ្លួននឹងក្រុមរដ្ឋអ៊ីស្លាមនៅផ្នែកជាច្រើននៅទូទាំងទីតាំងដែលប្រកាសដោយក្រុមនេះ។ មន្ត្រីពាក់ព័ន្ធនៅក្នុងប្រតិបត្តិការបានឱ្យដឹងថាកងកម្លាំងអ៊ីរ៉ាក់បានផ្លាស់ប្តូរទិសដៅរថក្រោះនិងរថពាសដែកឆ្ពោះទៅរកភូមិហាជអាលី ក្រោមការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះ និងការបាញ់កាំភ្លើងធំដោយចាប់យកបានភូមិខារីបចាប។ គួរបញ្ជាក់ថាក្រុមរដ្ឋអ៊ីស្លាមបានរាតត្បាតទៅលើទីក្រុងម៉ូស៊ុលកាលពី ២ឆ្នាំមុន និងបានប្រកាសរដ្ឋដោយខ្លូនឯងនៅតំបន់បំបែកក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ប៉ុន្តែបានស្ថិតនៅក្រោមសម្ពាធដែលបានកើនឡើងនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ កងទ័ពអ៊ីរ៉ាក់ត្រូវបានគេដាក់ពង្រាយនៅភាគខាងជើងតំបន់ម៉ាកមួរ កាលពីដើមឆ្នាំនេះ និងបានចាប់ផ្តើមប្រតិបត្តិការនៅខែមីនាដើម្បីចាប់យកទីក្រុងម៉ូស៊ុលមកវិញ ដែលជាទីក្រុងធំជាងគេស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ព៕