ក្រុមរដ្ឋអ៊ីស្លាមអះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារនៅក្លឹបរាត្រីទីក្រុងអ័រឡេនដូ

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៦

ក្រុម រដ្ឋអ៊ីស្លាមបានអះអាងថាទទួលខុសត្រូវសម្រាប់ការបាញ់ប្រហារក្លឹបរាត្រីនៅទី ក្រុងអ័រឡេនដូដែលធ្វើឡើងដោយបុរសម្នាក់ឈ្មោះ អូម៉ា ម៉ាទីន ដែលកើតនៅទីក្រុងញ៉ូយ៉ក សម្លាប់មនុស្ស ៤៩នាក់ និងមនុស្ស ៥២នាក់រងរបួស។ នៅក្នុងសារសំលេងដែលចាក់ផ្សាយ ដោយវិទ្យុអាល់បាយ៉ានក្រុមរដ្ឋអ៊ីស្លាមនិយាយថាបុរសម្នាក់ឈ្មោះ ម៉ាទីន បានចូលទៅក្នុងចំណោមក្រុមនៃបូជនីយកិច្ចមួយនៅក្លឹបរាត្រីមួយសម្រាប់ អ្នកដើរតាមលោកឡុតនៅទីក្រុងអ័រឡេនដូរដ្ឋ Florida ដោយបន្ថែមទៀតថាព្រះបានជួយគាត់ឱ្យសំលាប់មនុស្ស និងធ្វើអោយរបួស ១០០នាក់ ខណៈដែលរឿងរ៉ាវនៃព្យាការីឡុតត្រូវបានប្រើនៅក្នុងគម្ពីរគូរ៉ាន់ដើម្បី បង្ហាញនូវការមិនពេញចិត្ដរបស់សាសនាអ៊ីស្លាមចំពោះការស្រឡាញ់ភេទដូចគ្នា។ មន្ត្រីបាននិយាយថា លោក ម៉ាទីន អាយុ២៩ឆ្នាំបានហៅទូរស័ព្ទទៅកាន់សេវាសង្គ្រោះបន្ទាន់ កំឡុងពេលបាញ់ប្រហារ និងបានសន្យាភក្តីភាពទៅកាន់មេដឹកនាំក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ មន្ត្រីអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក ស៊ើបអង្កេតថាតើនរណាម្នាក់ជួយក្មាន់កាំភ្លើងដែលសម្លាប់មនុស្ស ៤៩នាក់នៅក្លឹបរាត្រីមនុស្សស្រលាញ់ភេទដូចគ្នានៅទីក្រុងអ័រឡេនដូ ប៉ុន្តែមន្ត្រីដដែលនិយាយថាពួកគេមិនជឿថាអ្នកដែលជាប់ពាក់ព័ន្ធទៅនឹងការ បាញ់ប្រហារនេះបង្កគ្រោះថ្នាក់នាពេលបច្ចុប្បន្នជាសាធារណៈនោះទេ។ ក្រុមមន្រ្តីបាននិយាយចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារនេះគឺ ៥០នាក់ ហើយថាពួកគេបានបញ្ជាក់ថាក្មាន់កាំភ្លើងទាំងអស់រួមមានទាំងបុរសឈ្មោះ ម៉ាទីន ជាអ្នកស្រុករដ្ឋ Florida និងជាពលរដ្ឋអាមេរិកដែលជាកូនរបស់ជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថានដែលត្រូវ បានសម្លាប់ដោយប៉ូលិស៕

Florida 14-06-16