ជម្លៀសមនុស្សរាប់រយនាក់ខណៈដែលមានការគំរាមកំហែងគ្រាប់បែក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦

ប៉ូលិសបានជម្លៀសមនុស្សប្រមាណជាង ១,០០០នាក់ចេញពីស្ថាននីយរថភ្លើងចំនួន ៥កន្លែងកាលពីយប់ថ្ងៃអង្គារក្នុងទីក្រុងម៉ូស្គូ បន្ទាប់ពីទទួលបានការគំរាមកំហែងបំផ្ទុះគ្រាប់បែក។ យោងតាមប្រភពព័ត៌មានបញ្ជាក់ថាមិនមានរកឃើញឧបករណ៍ផ្ទុះណានៅស្ថានីយ៍រថភ្លើងណាមួយនោះនៅឡើយទេ។ ប្រភពបន្តថាយើងបានបញ្ចប់ការត្រួតពិនិត្យស្ថានីយ៍រថភ្លើងទាំង៥ នៅម៉ោង ៣:១១នាទីព្រឹក (ម៉ោង ០០:១១) ហើយមិនឃើញមានវត្ថុអ្វីគួរឲ្យសង្ស័យនោះទេ។ គួរបញ្ជាក់ផងដែរថាមានមនុស្សជាង ១,២០០នាក់ត្រូវជម្លៀសចេញពីស្ថានីយរថភ្លើងនៅកណ្តាលទីក្រុងម៉ូស្គូក្នុងនោះរួមមានស្ថានីយរថភ្លើង Kursky, Belorussky, Leningradsky, Kazansky និង Yaroslavlsky៕

Mosco 17-06-16