ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦
កងកម្លាំងសន្តិសុខប្រទេសប៊ែលហ្សិក និងប្រទេសបារាំងបានទទួលការជូនដំណឹងពីអង្គភាពប្រឆាំងភេរវកម្មថាយុទ្ធជនក្រុមរដ្ឋអ៊ីស្លាម IS បានចាកចេញពីប្រទេសស៊ីរី និងកំពុងធ្វើដំណើរទៅអ៊ឺរ៉ុប។ យោងតាមប្រភពព័ត៌មានពីកងកម្លាំងសន្តិសុខយុទ្ធជនក្រុមរដ្ឋអ៊ីស្លាម IS ត្រូវបានចោទប្រកាន់ថាកំពុងរៀបចំផែនការវាយប្រហារភេរវកម្មនៅក្នុងប្រទេសបែលហ្ស៊ិក និងប្រទេសបារាំង។ មជ្ឈមណ្ឌលវិបត្តិប្រទេសបែលហ្ស៊ិកបានជូនដំណឹងនេះដល់កងកម្លាំងប៉ូលិសទាំងអស់នៅក្នុងប្រទេស។ ទោះជាយ៉ាងណាប្រភពបានបន្តថាមិនទាន់មានផែនការច្បាស់ការណ៍ក្នុងការរឹតបន្តឹងកម្រិតសន្តិសុខចំពោះការគំរាមកំហែងវាយប្រហារនេះនៅឡើយទេ។ គួរបញ្ជាក់ផងដែរថាដំណឹងនេះទទួលបានប៉ុន្មានថ្ងៃបន្ទាប់ពីយុទ្ឋជនក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ធ្វើការវាយប្រហារមកលើមេបញ្ជាការប៉ូលិសបារាំង និងដៃគូរបស់គាត់នៅផ្ទះរបស់ពួកគេខាងក្រៅទីក្រុងប៉ារីស៕