បំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស ១០នាក់នៅភាគខាងលិចនៃមូលដ្ឋានប្រទេសលីប៊ីដែលត្រូវឡោមព័ទ្ធរបស់ក្រុមរដ្ឋអ៊ីស្លាម

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៦

ក្រុមមន្រ្តីបានអោយដឹងថាអ្នកបំផ្ទុះគ្រាប់បែករថយន្តម្នាក់បានវាយប្រហារស្ថានីយប៉ូលិសលីប៊ីនៅភាគខាងលិចនៃមូលដ្ឋានទីកក្រុង Sirte លីប៊ីដែលឡោមពទ័្ធដោយក្រុមរដ្ឋអ៊ីស្លាមដែលបានសម្លាប់មនុស្ស ១០នាក់ និងមនុស្ស ៧នាក់រងរបួស។ កងពលតូចពីទីក្រុងមិស្រាតាបានដឹកនាំយុទ្ធនាការដណ្តើមទីក្រុង Sirte និងបានចូលរួមនៅក្នុងការប្រយុទ្ធបាញ់គ្នាជាមួយក្រុមរដ្ឋអ៊ីស្លាម។ អ្នកនាំពាក្យកងពលតូចនេះបានឱ្យដឹងថាអ្នកស្លាប់ និងរងរបួសកាលពីថ្ងៃព្រហស្បតិ៍ត្រូវបានគេជឿថារួមបញ្ចូលទាំងជនស៊ីវិលព្រមទាំងប៉ូលិស។ គ្រាប់បែកក្នុងរថយន្ត ២ផ្សេងទៀតត្រូវបំផ្លាញនៅក្នុងទីក្រុង Sirte មុនពេលដែលពួកវាប្រើប្រាស់។ យុទ្ធនាការប្រឆាំងនឹងទីក្រុង Sirte បានធ្វើឡើងកាលពីខែមុនបន្ទាប់ពីក្រុមរដ្ឋអ៊ីស្លាមបានបង្កើនកងម្លាំងផ្លូវសមុទ្រទៅទីក្រុងមិស្រាតា។ រដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិ ដែលគាំទ្រដោយអង្គការសហប្រជាជាតិកំពុងស្វែងរកការបង្រួបបង្រួមក្រុមនយោបាយ និងប្រដាប់អាវុធដែលបែកបាក់គ្នាដើម្បីប្រយុទ្ធ និងក្រុមរដ្ឋអ៊ីស្លាមនិងបញ្ចប់ភាពចលាចលដែលបានញាំញីប្រទេសលីប៊ី ចាប់តាំងពី លោក មួមមា កាដាហ្វី (Muammar Gaddafi) ត្រូវគេផ្តួលរំលំក្នុងការបះបោរកាលពី ៥ឆ្នាំមុន៕

ISIS 18-06-16