ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៦
រាជអាជ្ញាសហព័ន្ធនិយាយថាយ៉ាងហោចណាស់មានមនុស្ស ១២នាក់បានចាប់ខ្លួនក្នុងអំឡុងពេលប្រតិបត្ដិការប្រឆាំងភេរវកម្មពេញមួយយប់ក្នុងប្រទេសបែលហ្ស៊ិកដោយសង្ស័យថារៀបចំគម្រោងការវាយប្រហារភេរវកម្ម។ របាយការណ៍ក៏បានបញ្ជាក់ថាជនសង្ស័យម្នាក់ធ្វើការនៅព្រលានយន្តហោះ Zaventem ហើយមានទំនាក់ទំនងជាមួយជនបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងទីក្រុងព្រុយសែល។ យោងតាមប្រភពព័ត៌មានពី RTBF ប្រតិបត្ដិការប្រឆាំងភេរវកម្មធ្វើឡើងនៅ ១៦តំបន់។ ក្រៅពីទីក្រុងព្រុយសែលមានតំបន់ផ្សេងទៀតរួម Molenbeek-St Jean, Schaerbeek, Anderlecht, Koekelberg, Sint Agatha-Berchem, Evere, Forest, Watermael-Boitsfort, Ganshoren, Zaventem, Ninove, Wemmel, Fleurus Tubize និង Liege។ គួរបញ្ជាក់ផងដែរថាមិនមានអាវុធ ឬគ្រឿងផ្ទុះត្រូវរកឃើញក្នុងអំឡុងពេលវាយឆ្មក់នេះទេ៕