ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៦
រដ្ឋាភិបាលកូឡុំប៊ី និងក្រុមឧទ្ទាមហ្វាកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្រ្តជាបទឈប់បាញ់ដែលបញ្ចប់ការប្រយុទ្ធគ្នារយៈពេលជាង ៥០ឆ្នាំក្នុងសង្គ្រាមស៊ីវិលយូរបំផុតនៅអាមេរិកឡាទីន។ ប្រធានាធិបតីកូឡុំប៊ី លោក ចូន ម៉ាញូអែល សានតូស ថ្លែងក្នុងពិធីចុះហត្ថលេខាក្នុងទីក្រុងហាវ៉ាណា ប្រទេសគុយបា ថានេះជាអនាគតដែលស្ថិតនៅក្នុងដៃរបស់ប្រជាជនកូឡុំប៊ី ជាអ្នកដែលអាចរស់នៅដោយសុខសាន្តក្នុងសន្តិភាពតាំងពីក្មេងរហូតដល់ចាស់។ មានចំណុចសំខាន់ៗជាច្រើនដែលត្រូវឲ្យភាគីទាំង២ព្រមព្រៀង ប៉ុន្តែក៏បានសន្យាថានឹងព្រមព្រៀងលើចំណុចសំខាន់ៗទាំងនោះ ចំណែកកិច្ចព្រមព្រៀងចុងក្រោយនឹងចុះហត្ថលេខាក្នុងប្រទេសកូឡុំប៊ី ។ នេះជាលទ្ធផលនៃការពិភាក្សារយៈពេល ៣ឆ្នាំក្នុងប្រទេសគុយបារវាងអ្នកចរចារដ្ឋាភិបាល និងតំណាងក្រុមឧទ្ទាមក្នុងបំណងបញ្ចប់សង្គ្រាមដែលចាប់ផ្ដើមក្នុងទសវត្សឆ្នាំ១៩៦០ ដោយសារពេលនេះមានវិសមភាពខ្លាំងផ្នែកសេដ្ឋកិច្ចសង្គមស្របពេលដែលមានការប៉ះបោរធំៗមួយចំនួនក្នុងទ្វីអាមេរិក។ ប្រទេសសាក្សីនិយាយថាកូឡុំប៊ី និងឧទ្ទាមហ្វាកយល់ព្រមទម្លាក់អាវុធក្នុងរយៈពេល ១៨០ថ្ងៃ ក្រោយពីកិច្ចព្រមព្រៀងចុងក្រោយត្រូវបានចុះហត្ថលេខា។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន និងប្រធានាធិបតី គុយបា លោក រ៉ាអ៊ូល កាស្ត្រូ ក៏បានចូលរួមក្នុងពិធីចុះហត្ថលេខាសន្តិភាពនេះផងដែរ។ ប្រតិបត្តិការធ្វើឡើយដោយកងកម្លាំងជនជាតិ ឃើដក្នុងប្រទេសស៊ីរីគាំទ្រដោយយន្តហោះអាមេរិកបានចូលដល់ទីក្រុងម៉ានប៊ីដើម្បីវាយបណ្ដេញក្រុមរដ្ឋឥស្លាមឲ្យចេញពីមូលដ្ឋានក្នុងទីក្រុងជាប់ព្រំដែនប្រទេសទួរគី៕