ការវាយប្រហារតាមអាកាសក្នុងប្រទេសស៊ីរីសម្លាប់កុមារ ២៥នាក់

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៦

ប្រភពព័ត៌មានពីភ្នាក់ងារអង្គការ UN ឲ្យដឹងថាបុគ្គលិកអង្គការសុខាភិបាលបានទាញសាកសពកុមារជាច្រើននាក់ចេញពីក្រោមគំនរបាក់បែកបន្ទាប់ពីការវាយប្រហារតាមអាកាសដែលរាយការណ៍ថាបានសម្លាប់ជិវិតកុមារចំនួន ២៥នាក់ភាគខាងកើតខេត្ត Deir Ezzor ប្រទេសស៊ីរី។ អង្គការ UNICEF និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការវាយប្រហារតាមអាកាសចំនួន ៣លើកមកលើតំបន់ដែលមានមនុស្សច្រើនកកកុញក្នុងនោះរួមមានទាំងវិហារអ៊ីស្លាមក្នុងអំឡុងពេលការអធិស្ឋានកាលពីថ្ងៃសៅរ៍។ គួរបញ្ជាក់ផងដែរថាទីក្រុង Deir Ezzor ជាតំបន់ជម្លោះក្តៅគគុកចាប់តាំងពីពួកសកម្មប្រយុទ្ធ ISIS វាយដណ្តើមយកភាគខាងជើងជាយក្រុងនេះកាលពីខែមករា៕

Syria 27-06-16