ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៦
ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថាការវាយប្រហារអត្តឃាតមួយនៅភាគខាងលិចបាដាដបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ និង៣២នាក់ផ្សេងទៀតរងរបួស។ ជនវាយប្រហារពាក់អាវកាក់ដែលមានគ្រាប់បែកកំណត់គោលដៅមកលើវិហារមូស្លីមរបស់ពួកស៊ុននី។ យោងតាមមន្រ្តីប៉ូលិស ជនបំផ្ទុះគ្រាប់បែកបានវាយប្រហារមកលើវិហារអ៊ីស្លាមមួយកន្លែងនៅតំបន់ Abu Ghraib ចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ (១៥ ម៉ាយល៍) ភាគខាងលិចទីក្រុងបាដាដ។ មិនទាន់មានក្រុមភេរវករណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ។ ជនបំផ្ទុះគ្រាប់បែកអត្តឃាតត្រូវបានរាយការណ៍ថាធ្វើដំណើរចូលទៅជិតប្រជាពលរដ្ឋដែលកំពុងអធិស្ឋានក្នុងអំឡុងពេលខែនៃបុណ្យរ៉ាម៉ាដាន។ គួរបញ្ជាក់ផងដែរថាការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនេះធ្វើឡើងបន្ទាប់ពីកងកម្លាំងអ៊ីរ៉ាក់បានវាយដណ្តើមខេត្ត Fallujah ដែលមានទីតាំងស្ថិតនៅភាគខាងលិចទីក្រុងបាដាដពីក្រុម IS៕