ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៦
យ៉ាងហោចណាស់មានមនុស្ស ៤២នាក់ភាគច្រើនជាទាហាន និងកុមារម្នាក់បានស្លាប់នៅពេលដែលភេរវករធ្វើការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តចំនួន ៤គ្រឿងមកលើគោលដៅសន្តិសុខក្នុងទីក្រុងយេម៉ែន។ ការវាយប្រហារនេះកើតឡើងនៅ Mukalla ដែលជាទីក្រុងកំពង់ផែភាគអាគ្នេយ៍ក្នុងខេត្ត Hadramaut។ យ៉ាងហោចណាស់មានមនុស្ស ៣០នាក់ផ្សេងទៀតរងរបួសក្នុងនោះមានជនស៊ីវិល ៥នាក់។ ផ្នែកមួយនៃការវាយប្រហារកំណត់គោលដៅមកលើបរិវេណយោធាមួយកន្លែងនៅជិតអាគារស៊ើបការណ៍របស់រដ្ឋាភិបាល។ ការវាយប្រហារផ្សេងទៀតកំណត់គោលដៅមកលើប៉ុស្តិ៍ត្រួតពិនិត្យយោធា៕