វាយប្រហារនៅព្រលានយន្តហោះទីក្រុងអ៊ីស្តង់ប៊ុល៖ ៣៦នាក់ស្លាប់ ១៤៧នាក់រងរបួស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៦

ស្នូរកាំភ្លើង សម្លេងមនុស្សស្រែក គ្រាប់បែកផ្ទុះកាលពីថ្ងៃអង្គារនៅព្រលានយន្តហោះ Ataturk ទីក្រុងអ៊ីស្តង់ប៊ុល ខណៈដែលភេរវករ ៣នាក់ប្រដាប់ដោយកាំភ្លើង និងគ្រាប់បែកវាយប្រហារមកលើអ្នកដំណើរនៅកន្លែងធ្វើដំណើរដ៏មមាញឹកជាងគេបំផុតក្នុងពិភពលោក។ នាយករដ្ឋមន្រ្តីប្រទេសទួរគីលោក Binali Yildirim និយាយថាយ៉ាងហោចណាស់មានមនុស្ស ៣៦នាក់ស្លាប់ និង១៤៧នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារភេរវកម្មដែលមិនទាន់មានក្រុមណាមួយចេញមុខមកអះអាងទទួលខុសត្រូវនៅឡើយ។ ក្នុងចំណោមភេរវករវាយប្រហារគ្រាប់បែកអត្តឃាតទាំង៣នាក់នៅព្រលានយន្តហោះទីក្រុងអ៊ីស្តង់ប៊ុល ភេរវករ២នាក់ធ្វើការវាយប្រហារនៅច្រកចេញចូលព្រលានយន្តហោះ និងភេរវករទី៣វាយប្រហារនៅកន្លែងចតរថយន្តដែលនៅក្បែរនោះ៕

Istanbul 29-06-16